ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវ១កង់ ត្រូវបានខ្ទាតចេញពីសភាពដើម បន្ទាប់ពីជនជាតិចិនបើករថយន្តលឿនដូចគេហោះ ហើយបានជ្រុលចង្កូតទៅបុកយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២១៧ ខាងជើងសណ្ឋាគារអ៊ីនធើខោន (ថៃប៊ុនរ៉ុង) ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនជាតិចិនប្រុសស្រី៥នាក់ ជិះរថយន្ត Pirus មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-6221 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកទ្រូងផ្លូវ បណ្ដាលឲ្យខ្ទាតចេញពីជួរអស់១កង់ និងបានបណ្តាលអោត រថយន្តរងការខូចខាត និងបែកកង់មុខខាងឆ្វេង ហើយបានបើកមកអែបចិញ្ចើមផ្លូវ បន្ទាប់មកជនជាតិចិនទាំងនោះ បានគេចខ្លួនម្ដងៗម្នាក់ បាត់អស់ពីកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments