Ad Code

ប្រពន្ធ​ដាស់​ប្តី​ដេក​យូរ ប្តី​ខឹង​ទាញ​កាំបិត​គប់​ប្រពន្ធ​ខុស ​ឡង​មក​ខ្លួនឯង​វិញ​



រតនគិរី ៖ ប្តី​ប្រពន្ធ​មួយ​គូមាន​ជម្លោះ​ក្នុង​គ្រួសារ​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ គឺប្តី ​ខឹង​ប្រពន្ធ​ដាស់ ​គប់​កាំបិត​​​ខុស​ ប្រពន្ធ​គប់​វិញ​ចំ​កែងជើង​ខាងឆ្វេង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​អង្គារ ១១​រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​តា​បូក ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី។

​នគរបាល​ស្រុក​តា​វែង​បាន​ឲ្យ​ដឹង​ថា ប្តី​ឈ្មោះ កោះ រោះ អាយុ​៣៥​ឆ្នាំ បាន​រង​របួស​ធ្ងន់ ត្រង់​កែងជើង​ខាងឆ្វេង មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

នគរបាល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ប្រពន្ធ​បាន​ដាស់​ប្តី​កំពុង​ដេក​ឲ្យ​ក្រោក​ឡើង​ទៅ​ទិញ​ម្ហូប ខណៈ​នោះ​ប្តី​បាន​ខឹង​ប្រពន្ធ​ដែល​ដាស់​ខ្លួន​កំពុងតែ​ដេក​ស្រួល​ផង​នោះ​ក៏​មួម៉ៅ​ទាញ​យក​កាំបិត​គប់​ប្រពន្ធ​ខុស ប្រពន្ធ​គប់​វិញ​ចំ​កែងជើង​ហូរឈាម​ស្រោច ទៅ​មន្ទីរពេទ្យ​ព្យាបាល​ដោយ​ខ្លួនឯង​។ រីឯ​ប្រពន្ធ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ។

ក្រោយ​កើតហេតុ​ នគរបាល​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ក្រោយមក​ប្តី​បាន​សម្របសម្រួល​បញ្ចប់​រឿង​ដោយសារ​ប្តី​ដឹង​ខ្លួនឯង​ខុស​ហើយ​សមត្ថកិច្ច​ត្រឡប់​ទៅ​កន្លែង​វិញ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu