Ad Code

សព​បុរស​ម្នាក់​ គេ​ប្រទះឃើញ​អណ្តែត​ទឹកទន្លេ​នៅ​ឃុំ​កំពង់​ភ្លុក



សៀមរាប​ ៖​ បុរស​ម្នាក់​ចែវ​ទូក​ទៅ​រាយ​មង​ទាំង​ស្រវឹងស្រា​ធ្លាក់​ទឹកទន្លេ​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​បាត់​ខ្លួន​រយៈពេល​២​ថ្ងៃ​ទើប​រកឃើញ​វិញ​។



ហេតុការណ៍​ប្រទះឃើញ​សព​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង ០៦​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​០៧​ខែសីហា​ ឆ្នាំ​២០១៨ ​នៅ​ចំណុច​ដៃ​បឹង​ភេរ ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្នោត​កំបុត ឃុំ​កំពង់​ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប​។​

សមត្ថកិច្ច​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​ថា ករណីនេះ​មាន​ប្រជាពលរដ្ឋ​បាន ប្រទះឃើញ​សាកសព​មួយ​បាន​អណ្តែត នៅ​ចំណុច​ដៃ​បឹង​ភេរ ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្នោត​កំបុត ឃុំ​កំពង់​ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប​។ ក្រោយ​ការ ចុះ​ត្រួត​ពិនិត្យ​និង ធ្វើ​កោសល្យវិច័យ របស់​សមត្ថកិច្ច​ជំនាញ​យើង​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​ស្លាប់​ដោយ លង់ទឹក អាច​មក​ពី​ស្រវឹងស្រា ហើយ​គាត់​មក​រាយ​មង​។



ប្រភព​បន្ត​ថា ជនរងគ្រោះ​បាន​បាត់​ខ្លួន​អស់​រយៈពេល​២​ថ្ងៃ​មក​ហើយ​។​ ជនរងគ្រោះ​មានឈ្មោះ ឃុ​យ សុង ភេទ​ប្រុស អាយុ៤៧ឆ្នាំ រស់នៅ​ភូមិកំពង់​ថ្កូវ ឃុំ​មានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បន្ទាប់ពី​ពិនិត្យ​រួចរាល់​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu