Ad Code

លោក វេ​ង សាខុន បន្ត ជួប​សំណេះសំណាល និង​ថ្លែងអំណរគុណ​សមាជិក សមាជិកា និង ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងច្រើន​លើសលប់



កំពង់ចាម ​៖ លោក វេ​ង សាខុន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កំពង់ សៀម រួម​ជា​មួយ​លោក លោក លោកស្រី​ដែល ជា​ប្រធាន អនុប្រធាន និង​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ នៅ ថ្ងៃទី ០៧ ខែសីហា ឆ្នាំ​២០១៨ បាន​អញ្ជើញ​មកជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ចំនួន ១២០០​នាក់​នៅ​ឃុំ​កោះ​មិត្ត ភូមិ​កំពង់​ត្រុំ​ក្រោម ក្នុង​បរិវេណ​វត្ត​កំពង់​ត្រុំ ដើម្បី ថ្លែងអំណរគុណ​សមាជិក សមាជិកា និង ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងច្រើន​លើសលប់​។



ក្រសួង​បាន​ឲ្យ​ដឹង​ថា នៅក្នុង​ឱកាស ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ចំនួន ១២០០​នាក់ លោក វេ​ង សាខុន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កំពង់ សៀម បាន មាន​ប្រសា​ស​ន៍​ដោយ បាន បំណង​ថ្លែងអំណរគុណ​សមាជិក សមាជិកា និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងច្រើន​លើសលប់ ចំនួន ២៣៣៣​នាក់ ក្នុងចំណោម ២៤២៦​នាក់ ដែល​បាន​ទៅ​បោះឆ្នោត ប្រមាណ​ជា​៩០%​។



លោក ប្រធាន បាន​ថ្លែង​បញ្ជាក់ថា លទ្ធផល​យ៉ាង​ធំធេង​នេះ​សរ បញ្ជាក់​ឲ្យ​ឃើញថា ១-ប្រជាជន​ត្រូវការ​សុខសន្តិភាព ស្ថិរភាព​សង្គម សេដ្ឋកិច្ច​រីកចម្រើន និង​ការអភិវឌ្ឍ​ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិ​បាល​ដែល មាន​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​។ ២-​មើលឃើញ​យ៉ាងច្បាស់​ពី​ការដឹកនាំ​ដ៏​ប៉ិន ប្រសប់​និង​ឈ្លាសវៃ​របស់​សម្តេច​ដែល​បាន​រំដោះ ប្រទេសជាតិ​ពី​គ្រោះ​មហន្តរាយ​នៃ​សង្គ្រាម​ស៊ី​វិល​រ៉ាំរ៉ៃ​ មក​ជា​ប្រទេស​វិវឌ្ឍន៍​រីកចម្រើន​ទាំង​សេដ្ឋកិច្ច វប្បធម៌ នយោបាយ ការទូត និង​លទ្ធិ​ប្រជាធិបតេយ្យ ស្នើ​មុខ ស្នើ​មាត់​លើ​ឆាក អន្តរជាតិ ពិសេស​នៅក្នុង​សហគមន៍​អាស៊ាន​។ ៣-​សំឡេងគាំទ្រ​យ៉ាងច្រើន​លើសលប់​បង្ហាញ​ពី​ឆ​ន្ទៈ​មោះមុត​របស់​ពលរដ្ឋ​ដែល​បាន​ជ្រើសរើស​ផ្លូវ​ប្រជាធិបតេយ្យ​តាមរយៈ​ការប្រើប្រាស់​សិទ្ធិ​ជា ពលរដ្ឋ​ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់​កំពូល​របស់​ប្រទេស​។



ស្ថិត​ក្នុង​បរិយាកាស​សប្បាយរីករាយ​នៃ​ជ័យជំនះ​ដែល​ឃុំ​កោះ​មិត្ត​ទទួល​បាន លោក បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ សុខទុក្ខ ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ដែល បាន​សម្តែង​នូវ​ក្តីកង្វល់​គិតគូរ​ពី​ទុក្ខ​លំបាក​ ដែល​ពលរដ្ឋ​បាននឹងកំពុង​ជួបប្រទះ​ដោយសារ​គ្រោះទឹកជំនន់​។



ទន្ទឹម​នេះ លោក បាន​កោតសរសើរ វាយតម្លៃ​ខ្ពស់ និង​ថ្លែង​អំណរ គុណ​ជា​អនេក​ជូន​ចំពោះ​ម្ចាស់​សំឡេង ឆ្នោត ប្រធាន អនុប្រធាន សមាជិក​ក្រុមការងារ​ចុះជួយ​ឃុំ ភូមិ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ​ដែល​បាន​ខិតខំ ប្រឹងប្រែង និង​លះបង់​គ្រប់ បែបយ៉ាង​ទាំង​មុន​និង​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រហូត​សម្រេច​ទទួលបាន​ជ័យជំនះ​នា​ថ្ងៃនេះ​។



ដើម្បី​បន្ត​រក្សា​ជ័យជំនះ​នេះ លោក​បាន​ផ្តាំផ្ញើ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក ឃុំ និង​ភូមិ​ឲ្យ​បន្ត​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិ​បាល ពិសេស​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដែល បាន​លើកឡើងថា ១-​ត្រូវ​បន្ត​ចុះជួយ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឈរលើ ស្មារតី​ស្មោះ ត្រង់ ទទួលខុសត្រូវ​ខ្ពស់ និង​កាន់តែ​សកម្ម ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​ថែមទៀត​ដើម្បី​ជួយ​សម្រួល​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដោះស្រាយ​បញ្ហា តម្រូវការ​ជាក់ស្តែង​និង​ចាំបាច់​ជា​បន្តបន្ទាប់​តាម​អាទិភាព និង​លទ្ធភាព​ជូន​ពលរដ្ឋ​។ ២-​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវខិតខំ យកចិត្ត​ទុក ដាក់​អនុវត្ត​គោលនយោបាយ​ទាំង​០៩ ចំណុច របស់​គណបក្ស​ប្រជាជន ឲ្យ​បានល្អ​ប្រសើរ​។ ៣-​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា សាធារណៈ​គ្រប់បែប យ៉ាង​ជូន​ប្រជាពលរដ្ឋ ហើយ​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ត្រូវ​បន្ត​អនុវត្ត​គោលនយោបាយ ក​៣ ដោយ​មិន​ត្រូវធ្វើ​ការរើសអើង ប្រកាន់​និន្នាការ​នយោបាយ លាប​ពណ៌ ចោទ ប្រកាន់​គ្នា ដែល​អាច​ឈានទៅ​បែកបាក់ សាមគ្គី​ជាតិ​យើង៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu