Ad Code

បង្ក្រាប​គ្រឿងញៀន​២​ករណី បាន​មនុស្ស​២​នាក់ និង​ថ្នាំ​មួយចំនួន​



បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ ឯ​ម្នាក់ទៀត​ពាក់ព័ន្ធ​នឹង​ការ កាន់កាប់​រក្សាទុក​នូវ​ថ្នាំញៀន ខុសច្បាប់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់​ខ្លួន​បានជា​បន្តបន្ទាប់ លើ​២​ករណី​ផ្សេងគ្នា បន្ទាប់ពី​បាន​ស្រាវជ្រាវ និង​តាម​ប្រមាញ់​អស់​មួយរយៈ​រួចមក។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កិច្ចប្រតិបត្តិការ​លើក​ទី​១បាន​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣និង១៥នាទីរសៀល ត្រង់ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សាល សុ​ផន ហៅភ័ណ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅភូមិ សំបុក​អក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង។



​នៅក្នុង​កិច្ចប្រតិបត្តិការ​លើក​ទី​១​នេះ សមត្ថកិច្ច​បាន​ដកហូត​នូវ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​​ចំនួន​៦ កញ្ចប់ ស្មើនឹង​ទម្ងន់ ៣,១១ ក្រាម ទូរស័ព្ទដៃ ១ គ្រឿង និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយចំនួន​ថែមទៀត។

​លុះ​នៅវេលា​ម៉ោង ៤ និង ៣០ នាទី ល្ងាច ថ្ងៃ​ដដែល សមត្ថកិច្ច នៃ​អធិការ នគរបាល​​ស្រុក​សង្កែ បានចេញ​ប្រតិបត្តិការ​ទៅកាន់​ចំណុច​ភូមិ អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​ដោយ​នៅ​ទីនោះ សមត្ថ​កិ​ច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត ពាក់ព័ន្ធ​និង​ករណី​រក្សាទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ដែល​ជនសង្ស័យ​រូបនោះ​មានឈ្មោះ ស៊ាន សុធា ភេទ​ប្រុស អាយុ២៧​ឆ្នាំ រស់នៅ​ត្រង់ចំណុច​ខាងលើ។​

នៅ​លើក​ទី​២​នេះ កម្លាំង​បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន​ដូចជា ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​ថង់ ស្មើនឹង​ទម្ងន់ ៨,៧០ ក្រាម ទូរស័ព្ទដៃ ១ គ្រឿង និង ប្រាក់រៀល ចំនួន ៧ ម៉ឺន រៀល ថែមទៀត។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២ រួម​ជា​មួយនឹង​វត្ថុតាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ហើយ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu