Ad Code

លុយរាប់​សិប​ម៉ឺន​ និង​គ្រឿង​អលង្ការ​មួយ​ចំនួន​ធំ​ បាន​បាត់បង់​ ខណៈ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​តាមផ្លូវ​ជួប​ចោរ​ឆក់



ភ្នំពេញ ​៖ ស្ត្រី​ម្នាក់​បាន​បង្ហូរទឹកភ្នែក ក្រោយពី​លុយ​កាក់​របស់គាត់​រាប់សិប​ម៉ឺន​ និង​គ្រឿងអលង្ការ​មួយចំនួនធំ​ទៀត ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​កាបូប​គាត់​យកទៅ​បាត់ ​និង​ធ្វើអោយ​គាត់​ដួល​ម៉ូតូ​របួស​ថែមទៀត​នោះ​។​

អំពើ​លួច​ឆក់​ខាងលើ​បាន​កើតឡើង​កាលពី​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវ​២៨៩ ខាងមុខ​សាលាបឋមសិក្សា​ទួលគោក សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​។​

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1B-០៦៧៦ តាម​បណ្តោយ​ផ្លូវ​២៨៩ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង មក​ក្បែរ​ក្បែរ​ម៉ូតូ​ជនរងគ្រោះ និង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ​បានសម្រេច បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​ម៉ូតូ​រង​របួស​ស្រាល​។​ ចំណែក​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​ម៉ូតូ​គេច​ខ្លួន​បាត់​ស្រមោល។

បើតាម​សម្តី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅក្នុង​កាបូប ​ដែល​ជនសង្ស័យ​ឆក់​ទៅ​បាត់​នោះ ​មាន​លុយ​ចំនួន​៦៨​ម៉ឺន​រៀល ខ្សែ​ក​មាស​៤​ជី ចិញ្ចៀន​ប្លាទីន​១​វង់ និង​ទូរស័ព្ទ​មួយ​គ្រឿង​ ដោយ​គាត់​បាន​ដោះ​ទុក​យក​មក​ដាក់​ក្នុង​កាបូប ក្នុង​បំណង​យក​ទៅ​លក់​ដើម្បី​រៀបចំ​ពិធី​មង្គលការ​របស់​កូនស្រី​គាត់​។​មិន​គួរណា​ជួប​ហេតុការណ៍​អាក្រក់​បែបនេះ​សោះ។

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែង​កើតហេតុ​ និង​បាន​នាំ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍ ដើម្បីអោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​មក​ដាក់ទោស​ទៅតាម​ច្បាប់​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu