ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានចាប់ខ្លួនបុរស២នាក់បន្ទាប់ពីបានឆែកឆេរពួកគេកំពុងធ្វើដំណើររកឃើញថ្នាំញៀនចំនួន៩កញ្ចប់តូចៗ កាលពីម៉ោង១២និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី សមត្ថកិច្ចចោទថា ពួកគេជួញដូរថ្នាំញៀនខុសច្បាប់។
តាមរបាយការណ៍របស់មន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍ភ្នំពេញថ្មី បានបញ្ជាក់ថា ក្រុមជនសង្ស័យខាងលើត្រូវបានបង្ក្រាបកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់នេះ ខណៈពេលពួកគេធ្វើដំណើរដោយថ្មើរជើង មានស្ពាយការបូប ហើយកងកម្លាំងសមត្ថកិច្ចមូលដ្ឋានយាមល្បាតបានប្រទះឃើញគួរឲ្យសង្ស័យឃាត់ឆែកឆេរក្នុងកាបូបស្ពាយពួកគេម្នាក់ឈ្មោះសុខ នី ហៅយួន អាយុ១៨ឆ្នាំ រកឃើញមានថ្នាំញៀនចំនួន៩កញ្ចប់តូច ទើបឃាត់ខ្លួនពួកគេទាំង២នាក់តែម្តង ដែលម្នាក់ទៀតឈ្មោះ ហួ សិលា អាយុ២០ឆ្នាំ ទីលំនៅនៅម្តុំរោងចក្រកែវ សង្កាត់បឹងកក់ ខណ្ឌទួលគោក ទាំងអស់គ្នា។
ប៉ូលិសបានបញ្ជាក់ពួកគេទាំង២នាក់ មានផ្ទុកសារធាតុញៀននៅក្នុងល្បាយទឹកនោម ទាំងអស់គ្នា មានន័យថា ពួកគេជួញដូរផងនិងប្រើប្រាស់ ឆ្លងដែនពីខណ្ឌទួលគោកមកលក់នៅ ខណ្ឌសែនសុខ។
ពួកគេកំពុងឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងបរិវេណអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសមត្ថកិច្ចរកវិធីសាកសួរចម្លើយពួកគេថា តើថ្នាំញៀនទាំងនេះទិញពីអ្នកណា? នៅកន្លែងណា? អ្នកណាជាមេខ្លោងធំ?៕
Source: Kampuchea Thmey Daily
0 Comments