Ad Code

ផ្លូវ​បេតុង​ចូល​វត្ត​កំពង់​ក្ដុល​ក្នុង​សង្កាត់​សាក់​សំពៅ ដែល​ហូរ​ច្រោះ​ផ្តាច់​ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​ បាន​ស្ថាបនា​ជា​បណ្ដោះអាសន្ន​រួចរាល់​ហើយ



ភ្នំពេញ ​៖​ កំណាត់​ផ្លូវ​បេតុង​មួយ​ខ្សែ​ស្ថិត​នៅ​តាម​ចូល​វត្ត​កំពង់​ក្ដុល​ក្នុង​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ដែល​ទទួលរង​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​ហូរ​ច្រោះ បាក់​ស្រុត​ធ្ងន់ធ្ងរ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្ថាបនា​ជា​បណ្តោះអាសន្ន​រួចរាល់ហើយ ដើម្បី​ដាក់អោយ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​០៨ សីហា​នេះ​ថា ក្រោយពី លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​មើលផ្លូវ​បេតុង​ចូល​វត្ត​រន​តៈ​តេ​ជៈ ហៅ​វត្ត​កំពង់​ក្ដុល ស្ថិតនៅ​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ដែល​រងទឹក​ជំនន់​ស្ទឹង​ព្រែក​ត្នោត​ហូរ​ច្រោះ បាក់ស្រុត​ធ្ងន់ធ្ងរ មិនអាច​ធ្វើចរាចរ​បា​ន​នោះ​ និង​ក្រោយពី​មានការ​ណែនាំ​ជាបន្ទាន់​ពី​លោក​អភិបាល​រាជធានី​អោយធ្វើ​ការជួសជុល​ផ្លូវ​ដែល​ខូចខាត​នេះ​ឡើងវិញ ទើប​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៨​កន្លងមកនេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ចុះ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​តែម្តង ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ​ជូន​ប្រជាពលរដ្ឋ។

លោក​សាំ ពិសិដ្ឋ ក៏បាន​បញ្ជាក់​ផងដែរ​ថា កំណាត់​ផ្លូវ​បេតុង​មួយ​ខ្សែ​ខាងលើនេះ យើង​មិនមែន​ស្ថាបនា​ជាការ​ចាក់​បេតុង​ភ្ជាប់​អោយ​ដូចដើម​វិញ​នោះទេ ពោលគឺ​យើង​គ្រាន់តែ​ចាក់ដី​បំពេញ កិន​បង្ហាប់ ដើម្បី​ដាក់អោយ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ហើយ​បើ​គិត​មកដល់​ថ្ងៃនេះ គឺ​ការជួសជុល​ផ្លូវ​នេះ​បាន​រួចរាល់​ទាំងស្រុង​ហើយ ដែល​អាចអោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​បាន​ស្រួល​ហើយ។

លោក​សាំ ពិសិដ្ឋ បាន​បន្ត​អោយដឹងទៀតថា ចំពោះ​ការស្ថាបនា​ផ្លូវ​នេះ​ឡើងវិញ ដោយ​ការចាក់​បេតុង​រឹងមាំ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​នៅក្នុង​ខែវិច្ឆិកា​ឬ​ខែធ្នូ​២០១៨​ខាងមុខ ពោលគឺ​ក្រោយពី​ទឹកបាន​ស្រក​អស់​ជា​ស្ថាពរ​។​

គួរ​រំលឹក​ផងដែរ​ថា​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​មន្ត្រី​ពាក់​ព័ន្ធ​ អាជ្ញាធរ​ដែនដី​កាលពី​រសៀល​ថ្ងៃទី​២១ កក្កដា និង​ព្រឹក​ថ្ងៃទី​២៦ កក្កដា​២០១៨​នេះ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​ និង​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ ដែល​កំពុង​ទទួលរង​ការ​លិចលង់​ផ្ទះសំបែង​នៅ​តំបន់​១​ចំនួន​ក្នុង ខណ្ឌដង្កោ ក្រោយពី​ប្រជាពលរដ្ឋ​ចំនួន​២៦​ភូមិ នៅក្នុង​សង្កាត់​ចំនួន​០៩​ខណ្ឌ​នេះ ទទួលរង​ការ​លិចលង់។ ក្រោយ​ការពិនិត្យ​ឃើញជាក់ស្តែង​ទើប លោក​ឃួ​ង ស្រេង បាន​បញ្ជា​អោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ចុះ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​តែម្តង។

ដោយឡែក​សម្រាប់ សហគមន៍​អន្លង់​គង ក្នុងភូមិ​អន្លង់​គង​ថ្មី​ សង្កាត់​ព្រៃ​ស​វិញ តប​តាម​ការសន្យា​របស់​លោក ឃួ​ង ស្រេង ថា​ នឹង​ស្ថាបនា​ផ្លូវ​បេតុង​ចំនួន​៣​ខ្សែ​រួម​នឹង​ការ​ដាក់លូ​ជូន​ប្រជាពលរដ្ឋ​នោះ ខណៈ​នេះ​ផ្លូវ​៣​ខ្សែ​នោះ​បាន​និង​កំពុងតែ​ឈូស​ឆាយ​ចាក់​ថ្ម ស្ថាបនា​ហើយ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu