Ad Code

ស្ត្រី​ម្នាក់​​ ​ប្ដឹង​ប្រពន្ធ​អធិការ​ស្រុក​សូទ្រនិគម​ទៅ​តុលាការ ​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​៥០០០ដុល្លារ



សៀមរាប​ ៖​ ស្ត្រី​ម្នាក់​ បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង ប្រពន្ធ​លោក​អធិការ​នគរបាល​ស្រុក​សូទ្រនិគម ទៅ​តុលាការ​ដើម្បី​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត ចំនួន​៥០០០​ដុល្លារ ក្រោម​បទចោទប្រកាន់​បរិហារ​បង្កាច់​កេរ្តិ៍​។ ប៉ុន្តែ​ករណីនេះ​លោក​អធិការ​ថ្លែងថា រឿង​នេះ​មិន​ពាក់​ព័ន្ធ​នឹង​រូបលោក​ឡើយ​។



យោងទៅតាម​ពាក្យ​បណ្តឹង​ឈ្មោះ​ឈុំ ង៉ិ ហៅ​ស៊ី​ម៉ុ​ន ភេទ​ស្រី​អាយុ​៥២​ឆ្នាំ នៅ​ភូមិ​គោក​មន ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ចុះ​ថ្ងៃទី​១៧​ ខែសីហា​ ឆ្នាំ​២០១៨ ដែល​បាន​ចុះ​លេខ​ចូល ដោយ​ស្ថាប័ន​តុលាការ បង្ហាញថា រឿង​នេះ​ផ្តើម​ចេញពី​ការប្រើ​អំណាច​ទៅ​ចាក់​សោ​ផ្ទះ​ពលរដ្ឋ​ម្នាក់ នា​ពេល​កន្លងទៅ​រឿង​ជំពាក់​លុយ។



ក្នុង​បណ្តឹង​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ​ ឆ្នាំ​២០១៨ ឈ្មោះ​ផល មាលា​ផល ហៅ​ពៅ (​ភរិយា​អធិការ​) ​បាន​នាំ​សមត្ថកិច្ច​២​ទៅ​៣ នាក់ ទៅ​ចាក់​សោ​ផ្ទះ​របស់​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ស្រី​ណែ​ត បំណង​ឃាំង​អីវ៉ាន់​ក្នុងផ្ទះ​ទុក ព្រោះ​ជំពាក់​លុយ​(​ចាក់​សោ​ថ្មី​បន្ថែម​លើ​សោ​ម្ចាស់ផ្ទះ)។ ផ្ទះ​នោះ​ស្ថិត​នៅមុខ​ផ្សារ​ថ្នល់​ចែក ស្រុក​សូទ្រនិគម បើក​សំអាងការ។ លុះ​ពេល​ម្ចាស់​មកដល់​ឃើញ​ហេតុការណ៍​ក៏​ភ័យខ្លាច ទើប​ហៅ​ឈ្មោះ​ស៊ី មុន ឲ្យ​ជួយ ខណៈ​នោះ​ស៊ី​មុន​ម្ចាស់​បណ្ដឹង​បាន​រារាំង​មិន​ឲ្យ​ចាក់​សោ តែ​ហាម​មិន​ឈ្នះ ក៏​ហៅ​អ្នកកាសែត​ឲ្យ​ជួយ​ថតរូប​ភាព ទើប​សមត្ថកិច្ច​ក្រោម​បញ្ជា​ឈ្មោះ​ផល មាលា​ផល ដកថយ​។ ស្ត្រី​ឈ្មោះ​ឈុំ ង៉ិ ហៅ​ស៊ី​ម៉ុ​ន បាន​បញ្ជាក់​ថា លុះ​នៅ​ថ្ងៃ​បន្ទាប់ មាលា​ផល ប្រាប់​បងស្រី​របស់​ស្រី​ណែ​ត​ថា រូប​គាត់ ស៊ី មុន ជា​អ្នក​ទៅ​រក​រឿង​យក​ឥ​វ៉ាន់​ទាំងនោះ​វិញ។ ដោយហេតុ​ផល​នេះ​ទើប សម្រេច​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ ចោទប្រកាន់ បទ​បរិហារ​បង្កាច់​កេរ្តិ៍ ទាមទារ​សំណង​ជម្ងឺ​ចិត្ត ៥០០០​ដុល្លារ និង​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស។



ទោះ​យ៉ាង​ណា​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នគរបាល​ស្រុក​សូទ្រនិគម បញ្ជាក់​ថា ករណីនេះ មិន​ពាក់​ពន្ធ​និង​លោក​ឡើយ​។ តាមពិត​រឿង​នេះ​កើត​យូរហើយ តាំងពី​អំឡុង​ខែកុម្ភៈ​មក​ម្ល៉េះ។

ចំណែក​លោកស្រី​ផល មាលា​ផល ក៏បាន​បញ្ជាក់​ផង​ដែរ​ថា លោកស្រី​មិនបាន​ទៅ​ចាក់សោ​ផ្ទះ​ឈ្មោះ​ស្រី​ណែ​ត​នោះ​ទេ​។ ឯ​សមត្ថកិច្ច​ដែល​ទៅ​គឺ ការពារ​កុំ​អ្នកណា​យក​ឥ​វ៉ាន់​តែ ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងនេះ​ក្តី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​២៨​នេះ​ថា រឿង​នេះ​លោក​ដឹង​ខ្លះ​ដែរ ប៉ុន្តែ​ចាំមើល​សួរ​ធ្វើការ​សួរនាំ​សិន​។កន្លងទៅ​រឿង​នេះ​ខាង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ បាន​ចុះទៅ​ស៊ើប​អង្កេត​មើល​ហើយ។

សូម​រំលឹក​ថា កាល​អំឡុង​ខែកុម្ភៈ មាន​ករណី​ជំពាក់​លុយ ហើយ​ម្ចាស់​លុយ​ព្រោះតែ​យល់ថា កូនបំណុល​រត់ចោលស្រុក ក៏​នាំគ្នា​មាន​ទាំង​សមត្ថកិច្ច​អម​ជាមួយ​ផង ទៅ​ចាក់សោ​មួយ ទៀត​លើ​សោ​ចាស់ នៅផ្ទះ​សំអាងការ​មួយ ក្នុងស្រុក​សូទ្រនិគម បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​រន្ទឺ ពេញ​ស្រុក​មួយ​នេះ​។​បន្ទាប់ពី​កើតហេតុ ក៏​មានការ​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ រហូត​មក​ទល់​ពេលនេះ​។ ក្នុង​ដំណើររឿង គឺ​ផ្តើម​ចេញពី​លុយរាប់ ដែល​កូន បំណុល​និង​មេ​បំណុល បាន​ព្រម​ព្រៀង​គ្នា​ពីដំបូង៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu