ស្ទឹងត្រែង ៖ អាជ្ញាធរស្រុកសៀមប៉ាង បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី១៧ ខែសីហា ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ពិសេសថែរក្សាកូនចៅកុំចុះលេងទឹកដោយសារនៅថ្ងៃទី១៨ ខែសីហានេះ ទឹកទន្លេសេកុងបានហក់ឡើងរហូតដល់១១.៨០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន០.៣០ម៉ែត្របង្កឱ្យប្រជាពលរដ្ឋរស់នៅតំបន់វាលទំនាបលិចលង់ផ្ទះសម្បែងផលដំណាំជាលើកទី២ផងដែរ។
លោកផាន់យុទ្ធ អភិបាលស្រុកសៀមប៉ាងបានបញ្ជាក់ថា ប្រជាពលរដ្ឋជាង៨០០គ្រួសារនៅស្រុកនេះបានទទួលរងផលប៉ះពាល់ពីទឹកទន្លេសេកុងក្នុងពេលមានជំនន់ទឹកភ្លៀងផង និងខាងឡាវបើកទំនប់សេកាម៉ានផង។
លោកថា ៖ ផលប៉ះពាល់ពីទឹកជំនន់នេះ វាបង្កឱ្យខូចខាតផលដំណាំតាំងពីលើកទីមួយរួចមកហើយនៅសល់តិច រួចទឹកមកបង្ហើយនៅលើទី២នេះតែម្តង ប្រការនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការការពារសុវត្ថិភាពសមាជិកគ្រួសារជាមុន ហើយអ្វីៗដែលខូចខាតចាំយើងដោះស្រាយនៅនាំគ្នាស្តារឡើងវិញនៅពេលក្រោយទៀត។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២៣កក្កដាទំនប់សសេពាន សេណាមណយ ត្រូវបាក់បង្កឱ្យទឹកទន្លេសេកុងនេះឡើងហួសកម្រិតប្រកាសអាសន្ននេះម្តងរួចទៅហើយ ចំណែកនីថ្ងៃទី១៦សីហាអាជ្ញាធរខេត្តអត្តពឺប្រទេសឡាវបានជូនដំណឹងពីការបើកកទំនប់នសេការម៉ាននេះម្ដងទៀតបច្ចុប្បន្នបានបន្តលិចខូចខាតផលដំណាំទាំងស្រុងតែម្តង៕
Source: Kampuchea Thmey Daily
0 Comments