Ad Code

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ រួម​ជាមួយ​ក្រុមហ៊ុន nissan ផ្ដល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ចំនួន 100 គ្រួសារ​នៅក្នុង​សង្កាត់​ស្រះ​ឬ​ស្សី



ស្ទឹងត្រែង ​៖ ​ដោយ​មើល​ឃើញ​ភាព​លំបាក​របស់​ប្រជាពលរដ្ឋ​លោក​ម៉ុម​ សារឿន ​អភិបាល​ខេត្ត​ស្ទឹងត្រែង​រួម​ជាមួយ​ក្រុមហ៊ុន nissan បាន​នាំ​អំណោយ​មនុស្សធម៌​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ចំនួន​១០០​គ្រួសារ​នៅ​សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែសីហា​ឆ្នាំ​២០១៨។

លោក​តាន់​ចុង​ម៉ូ​ទ័​រ​អគ្គនាយក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ភី​ធី​វ៉ា​យ​អិ​ល​ធី​ឌី​បាន​ឲ្យ​ដឹង​ថា អំណោយ​ ដែល​ប្រជាពលរដ្ឋ​ទទួល​បាន​ក្នុង​មួយ​គ្រួសារ​មាន​ អង្ករ​៣០​គីឡូក្រាម មី ១​កេស ត្រីខ ១​យួរ ទឹក​សុទ្ធ​១​វិតាល់​កេស អំណោយ​ទាំងនេះ​គឺជា​អំណោយ​សប្បុរសធម៌​របស់​ក្រុមហ៊ុន​(tan chong motor cambodia) ភី​ធី​វ៉ា​យ​អិ​ល​ធី​ឌី​និង​ជា​អ្នក​ចែកចាយ​ផ្ដាច់មុខ​នៃ​រថយន្ត nissan​នៅ​កម្ពុជា។

លោក​អគ្គនាយក​ក្រុមហ៊ុន nissan បាន​បន្ត​ថា​ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ អំណោយ​ទាំងនេះ​គឺ​អាច​កាត់បន្ថយ​បាន​នូវ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​បាន​មួយ​កម្រិត ទោះជា​មិន​គ្រប់​តាម​តម្រូវការ​ក៏ដោយ តែ​អាជ្ញាធរ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​រង​ទុក​លំបាក​ដោយ​គ្រោះមហន្តរាយ​ទឹកជំនន់​នោះ​ឡើយ។

លោក​ម៉ុម​ សារឿន​ អភិបាលខេត្ត​ស្ទឹងត្រែង​បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​រសាក​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា ដែល​ជា​និច្ច​ជា​កាល​សម្ដេច​ទាំង​ទ្វេ​ តែងតែ​គិតគូរ​អំពី​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ដោយ​មិន​មាន​ការ​ប្រកាន់ ​ពូជសាសន៍​ ពណ៌​សម្បុរ និន្នាការ​នយោបាយ អ្វី​ឡើយ ហើយ​សម្ដេច​តែងតែ​គិតគូរ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​មហន្តរាយ​ផ្សេងៗ ឲ្យ​បាន​ទាន់​ពេល​វេលា។

លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​ថែរក្សា​សុខភាព រស់​នៅ​មាន​អនាម័យ​ ត្រូវ​បរិភោគ​ទឹក​ដាំ​ពុះ​ គេង​ក្នុង​ម៉ុង ពិសេស​នៅក្នុង​រដូវភ្លៀង​ធ្លាក់​នេះ​ ដែល​ងាយ​ និង​បង្ក​ជា​មេរោគ​ផ្សេងៗ​ ដែល​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​រស់នៅ​ប្រកបដោយ​អនាម័យ​ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​ ជាពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា​ក្នុង​ការ​ធ្វើដំណើរ ព្រោះ​ក្នុង​ពេល​ទឹកជំនន់​អាច​និង​មាន​សត្វ​អា​សេ​រពឹស​ចេញ​មក​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន​យើង និង​ក្រុម​គ្រួសារ​យើង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu