ភ្នំពេញ ៖ រថយន្ត២គ្រឿងបានទទួលរងការខូចខាត និងបានធ្វើអោយបុរសម្នាក់រងរបួសធ្ងន់ផងដែរ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្ត២គ្រឿងបោលបុកគ្នាយ៉ាងពេញទំហឹងនោះ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តព្រូស បើកបោះពួយយ៉ាងលឿន ទៅបុករថយន្តម៉ាកឡិចស៊ីស ស្ថិតនៅតាមបណ្តោយផ្លូវ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលអោយរថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំ។ ក្រៅពីបង្កឲ្យរថយន្តខូចខាតនៅបណ្តាលឲ្យបុរសម្នាក់ជាអ្នកបើករថយន្តម៉ាកព្រូសរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ វាស់វែង រួចបញ្ជូនរថយន្តទាំង២គ្រឿងទៅរក្សាទុកដើម្បីដោះស្រាយតាមក្រោយ៕
Source: Kampuchea Thmey Daily
0 Comments