Ad Code

ម៉ូតូ​ម៉ាក HONDA C125 បុក​ម៉ូតូ​ម៉ាក HONDA C125 ដូចគ្នា​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ និង​រង​របួស​៣​នាក់



ភ្នំពេញ​ ៖​ ម៉ូតូ​ម៉ាក HONDA C125 បុក​ម៉ូតូ​ម៉ាក HONDA C125 ដូចគ្នា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​និង​រងរបួស​៣​នាក់ កាលពី​វេលា​ម៉ោង ១៩ និង​៣០​នាទី នា​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ​២០១៨ ត្រង់ចំណុច​លើផ្លូវ​៤២ ភូមិ​ត្នោត​ខ្ពស់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​រវាង​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1J.6849 បើកបរ​ដោយ​ឈ្មោះ ម៉ន និមល ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ និង អ្នករួមដំណើរ ឈ្មោះ ឡុ​ន ហាក់​ឡី ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់​ភូមិ​ស្ពាន​ទំលាប់ ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល បើកបរ​ក្នុងទិសដៅ​ពីរ​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ជា​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GH.5503 បើកបរ​ដោយ​ឈ្មោះ មឿ​ន សុខ​លាង ភេទ​ស្រី អាយុ ២៨​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ (​ស្លាប់​) មកដល់​មន្ទី​រពេទ្យ ស្នាក់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​អ្នករួមដំណើរ ឈ្មោះ លុយ ស្រីនាថ ភេទ​ស្រី អាយុ ២៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ពង្រ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល បើកបរ​ក្នុងទិសដៅ​ពីរ​ត្បូង​ទៅ​ជើង​(​បញ្ច្រាសទិស​គ្នា​)​។​

តាម​ការសន្និដ្ឋាន ​ករ​ណី​នេះ​ពិតជា​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ និង​ម៉ូតូ​ពិតប្រាកដ​មែន បណ្តាល​ឲ្យ​មនុស្ស​(​ស្លាប់​០១​នាក់​) រងរបួស​ធ្ងន់ ០១​នាក់ របួសស្រាល ០២​នាក់ និង​ខូចខាត​ម៉ូតូ​ធ្ងន់ ០២​គ្រឿង។ ក្រោយ​កើតហេតុ​ម៉ូតូ​រងគ្រោះ និង​ម៉ូតូ​បង្ក​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​ទៅតាម​គ្នា​ទៅតាម​ផ្លូវច្បាប់ ចំណែក​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu