Ad Code

តារា​សិល្បៈ​ល្បីៗ​បង្ហាញ​វត្តមាន​ចូលរួម​អបអរ​ពិធី​សម្ពោធ​ផលិតផល​ម៉ាក​MC​របស់​ក្រុមហ៊ុន ហ៊ួ​ត ជា​



​ភ្នំពេញ ​៖​ នាឱកាស​នៃ​ពិធី​បើក​សម្ពោធ​ផ្លូវការ​ផលិតផល​ម៉ាក​MC​របស់​ក្រុម ហ៊ួ​ត ជា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨​នេះ​ ក្រៅ​តែ​ការ​ផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​ពី​សំណាក់​អតិថិជន​គាំទ្រ​និង​ភ្ញៀវកិត្តិយស​ជាច្រើន​នោះ​ គេ​ក៏​កត់​សម្គាល់​ឃើញ​មាន​វត្តមាន​របស់​តារា​សិល្បៈ​ល្បីៗ​មួយចំនួន​ក៏បាន​អញ្ជើញ​ចូលរួម​អបអរ​ពិធី​នេះ​ឲ្យ​កាន់​តែ​មាន​បរិយាកាស​អធិកអធម​​ផង​ដែរ។

ទន្ទឹមគ្នានេះ​លោក ហ៊ួ​ត ជា អគ្គនាយក​ក្រុមហ៊ុន ហ៊ួ​ត ជា ខូ​អិ​ល​ធី​ឌី​បាន​ថ្លែង​ឲ្យ​ដឹង​នៅក្នុង​ពិធី​បើកសម្ពោធ​ផ្លូវការ​ផលិតផល​ម៉ាក​MC​នា​សណ្ឋាគារ​Raffles Hotel Le Royal ថា ដោយ​មើលឃើញ​ពី​ការកើនឡើង​នូវ​តម្រូវ​ការសាងសង់​ទើប​ក្រុមហ៊ុន​របស់​យើង​បាន​សិក្សា​ស្រាវជ្រាវ​និង​ស្វែងរក​ផលិតផល​សំណង​ជាច្រើន​មុខ រហូត​ចុងក្រោយ​សម្រេច​ជ្រើស​យក​ផលិតផល​ម៉ាក​MC​ដែលជា​ផលិតផល​មានគុណ​ភាព​មកពី​ប្រទេស​ម៉ាឡេស៊ី​មក​ចែកចាយ​ផ្តាច់មុខ​នៅ​កម្ពុជា​។​

អគ្គនាយក​ក្រុមហ៊ុន​លោក ហ៊ួ​ត ជា បាន​បន្តថា​ ក្រុមការងារ​របស់​យើង​បាន​ធ្វើ​តេស្ត​សាកល្បង​យ៉ាង​យកចិត្តទុកដាក់ ​និង​ពេញចិត្ត​លើ​គុណភាព​របស់​ម៉ាក​សញ្ញា​ថ្មី​នេះ។ ដូច្នេះ​ក្រុមហ៊ុន​សង្ឃឹម​ និង​ជឿជាក់ថា ​អតិថិជន ​នឹង​ស្រឡាញ់​ពេញចិត្ត​ដូច​យើង​ដែរ។ ការនាំយក​ផលិតផល​ថ្មី​ប្រកបដោយ​គុណភាព​ និង​ភាពសម្បូរ​បែប​ជា​អ្វី​ដែល​ក្រុមហ៊ុន​បាន​និង​កំពុង​ធ្វើ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​បន្ថែមទៀត​។​

លោក ហ៊ួ​ត ជា បានបញ្ជាក់​ទៀតថា ក្បឿង​សេ​រ៉ា​មិច​ម៉ាក MC ត្រូវបាន​ទទួលស្គាល់​គុណភាព និង​ការទុកចិត្ត​ពី​ប្រទេស​ម៉ាឡេស៊ី​។ មិនតែប៉ុណ្ណោះ​យើង​បាន​នាំយក​ជម្រើស​តម្លៃ​ជាច្រើន​លើ​ម៉ាក​ផលិតផល​នេះ​ដើម្បី​ឲ្យ​គ្រប់​អតិថិជន​អាច​ជាវ​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ និង​លទ្ធភាព​របស់​ពួកគាត់។ ក្បឿង​សេ​រ៉ា​មិច MC ដែល​នាំចូល និង​ចែកចាយ​ដោយ​ក្រុមហ៊ុន​ត្រូវបាន​បែងចែក​ជា​៤ ប្រភេទ​ដូចជា​៖ MC Elite, MC Easy, MC Classic និង​MC ធម្មតា សម្រាប់​ជ្រើសរើស​តាម​ការស្រលាញ់ និង​ថវិកា​របស់​អតិថិជន​។​

ចំណែកឯ​ផលិតផល​ផ្សេងទៀត​ក្រោម​ម៉ាក​សញ្ញា​ដដែល​រាប់បញ្ចូល​ទាំង​បង្គន់ ស៊ិ​ញ​លាងដៃ ទ្វារ​ជាដើម​នោះ ​ក៏​នឹង​ផ្តល់​ជម្រើស​ដ៏​ល្អ​សម្រាប់​អតិថិជន​ដូចគ្នា​។ ក្រុមហ៊ុន ហ៊ួ​ត ជា ដែល​បច្ចុប្បន្ន​មាន​សាខា​សរុប​២៣ កន្លែង គ្រោង​នឹង​ពង្រីក​ខ្លួន​ឲ្យ​បាន​ទៅដល់​គ្រប់​២៥ រាជធានី​-​ខេត្ត​នៅ​ទូទាំងប្រទេស​កម្ពុជា​នាពេល​ដ៏​ខ្លី​ខាងមុខ​ជាមួយ​ផលិតផល​សំណង់ និង​លំនៅឋាន​ដ៏​សម្បូរបែប៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu