Ad Code

Huawei លក់បាន​១០០​លាន​គ្រឿង​បំបែក​កំណត់ត្រា​ថ្មី​គិត​ត្រឹម​ជាង​ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ​



ភ្នំពេញ ៖​ “​គិត​មក​ត្រឹម​ថ្ងៃ 18 ខែកក្កដា​ឆ្នាំ 2018 ក្រុមហ៊ុន​Huawei បាន​លក់​ស្មា​ត​ហ្វូ​ន​ចំនួន 100 លាន​គ្រឿង​ដែលជា​តួលេខ​បំបែក​កំណត់ត្រា​ថ្មី ហ៊ូ​រវ័យ​បានទទួល​ជោគជ័យ ដោយ​វ៉ា​ដាច់​ក្រុមហ៊ុន អេ​ផល ជាដំបូង ក្នុងកំឡុងពេល 7 ឆ្នាំ​តាំងពី​ក្រុមហ៊ុន​ចាប់ផ្តើម​អាជីវកម្ម​ទូរ​សព្ទ័​”។

លោក Henry Hsiao (​ហេន​រី សាវ​)​អគ្គនាយក​គ្រប់គ្រង​ថ្មី​នៃ​សាជីវកម្ម​ផ្នែក​ទូរស័ព្ទ នៅ​កម្ពុជា​បាន​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​នៅ​ពិធី​សម្ពោធ Huawei Nova3i/ Nova3 ស្មា​ត​កាមេរ៉ា AI បួន​គ្រាប់ ដោយមាន​ការចូលរួម​ពី​តារា​ល្បីៗ​និង ម្ចាស់​ហាង​ទូរស័ព្ទ អ្នក​ចែកចាយ​ប្រមាណ 800 នាក់ ក្នុង​រាត្រី Dealer VIP Night​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ។ លោក​បា​ន​បន្ថែម​ថា Huawei Nova 3i/ Nova 3 គឺជា​តារា​កំពុង​រះ ពណ៌​ឆើតឆាយ ឡូយឆាយ ទាន់សម័យ លេងខ្លួន ទទួលបាន​ការពេញនិយម​និង​លក់ដាច់​បំផុត​មិនដែល​ធ្លាប់មាន ក្នុង​បណ្តា​ប្រទេស ហ្វី​លី​ពិន ម៉ាឡេស៊ី វៀតណាម ថៃ ជាមួយនឹង​តួរ​លេខ​ដ៏​ច្រើន​សម្បើម​មិនដែល​ធ្លាប់មាន។

Huawei nova 3 មាន​បំពាក់​កាមេរ៉ា​មុខ​ពីរ​គ្រាប់​ទំហំ 24M + 2MP និង​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ទំហំ 24M + 16MP ថត​បែប​អាជីព ធ្វើ​ឲ្យ​កម្រិត​រូបភាព​ដិត​ច្បាស់​ល្អ ច្រើន​ជម្រើស​ដូចជា​ជំនួយ​ឲ្យ​ស​ភ្លឺ​ច្បាស់​ស្អាត​បែប​ធម្មជាតិ ថតរូប​បែប bokeh effect មាន​ផ្ទៃ​ក្រោយ​ព្រាល​បែប​ស្រទន់​ត្រជាក់​ភ្នែក​។ រីឯ​មុខងារ HDR Pro ធ្វើ​ឲ្យ​មាន​តុល្យភាព​ពន្លឺ រូបភាព​ច្បាស់​គ្រប់​ចំណុច មិន​ថា​ស្ថានភាព​ចាំង​ខ្លាំង កម្រិត Aperture F1.8 បច្ចេកវិទ្យា AI សម្គាល់​ប្លង់​រូបភាព​ដោយ​ស្វ័យប្រវត្តិ ទាំងក្រោយ​និង​មុខ ជួយ​ការថត​សែ​ល​ហ្វី​ស្អាត​ដូច​តារា​និង​លេចធ្លោ​។​

Huawei nova 3i មាន​បំពាក់​កាមេរ៉ា​មុខ​ពីរ​គ្រាប់​ទំហំ 24M + 2MP និង​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ទំហំ 16M + 2MP ជាមួយ​ការ​ឌី​ហ្សា​ញ​រាងរៅ​ដ៏​ប្រណីត ប្រើ​កញ្ចក់​ស្រោប​ទាំងមុខ និង​ក្រោយ​ប្រដេញ​ពណ៌​ភ្លឺ​ចែងចាំង លម្អ​ដោយ​គែម​អាលុយមីញ៉ូម បំពាក់​នូវ​អេក្រង់​ឆក​ធំ ទំហំ ៦,៣ អ៊ី​ញ កម្រិត Full HD+ ផ្ដល់នូវ​បទពិសោធន៍​ទស្សនា​ភាពយន្ត​និង​លេង​ហ្គេម​ម៉ា​ពេញចិត្ត ក៏​ដូចជា​ឆ្លើយតប​នឹង​តម្រូវការ​បទពិសោធន៍​លេង​ហ្គេម​ដ៏​រលូន Huawei បានដាក់​ឲ្យ​ប្រើ​នូវ GPU Turbo ជួយ​បង្កើន​ដំណើរការ​ក្រាហ្វិក​ឥត​ទាស់ចិត្ត នាំមក​នូវ​បទពិសោធន៍​​​រំជើបរំជួល​សម្រាប់​យុវវ័យ។

Huawei nova 3 បំពាក់​ដោយ chip Kirin 970, GPU Mali-G72 PM12, CPU 8 Core 4 រត់​នៅ​ល្បឿន 2.4 និង 1.8 ហើយ​មាន RAM 6GB, ROM 128 GB រីឯ nova 3i បំពាក់ chip Kirin 710 កម្លាំង​ថ្ម​វិញ​ក៏​មិន​ណ​យ​ដែរ គឺ 3750 mAh សម្រាប់ nova 3 ហើយ​មាន Fast Charge សាក​ថ្ម​លឿន​ទាន់​ចិត្ត Type C និង 3340 mAh សម្រាប់ nova 3i ថែមទាំង​ប្រព័ន្ធ​សុវត្ថិភាព​មាន​ស្គេ​ន​ម្រាមដៃ និង​ដោះ​សោ​ដោយ​ប្រើ​មុខ​បាន​គ្រប់​មុំ (3D)​។​

ចំណែក​លាក ថង សារី នាយក​ផ្នែក​ចែកចាយ បានបញ្ជាក់ និង​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ទីផ្សារ​ថា​៖ «​សព្វថ្ងៃនេះ ស្មា​ត​ហ្វូ​ន Huawei មាន​ប្រជាប្រិយភាព​ខ្ពស់ ទទួលបាន​ចំណែក​ទីផ្សារ​លេខ ២ និង​ទទួលបាន​ការគាំទ្រ​ពី​ដៃគូ​ពាណិជ្ជកម្ម តារា​ល្បីៗ ក៏ដូចជា​មហាជន​នៅ​កម្ពុជា ជាមួយ​ហាង​ចំនួន​ជាង ១៥០០ កន្លែង គ្របដណ្ដប់ ២៥ ខេត្ត​-​ក្រុង ទូទាំងប្រទេស​តែម្ដង​។ យើង​មាន​ក្ដី​ប្រាថ្នា​មោះមុត​ចំពោះ​ប្រជាជន​កម្ពុជា ឲ្យ​ទទួលបាន​បទពិសោធន៍​បច្ចេកវិទ្យា​ថ្មី​ពី Huawei nova3/3i ដោយ​ប្រើប្រាស់​វា​បំពេញតម្រូវការ​យ៉ាង​ឆ្លាត​វៃ​។ យើង​ជឿជាក់ថា Huawei nova3/3i ជាមួយ​កាមេរ៉ា 24MP, 4 AI Camera និង​128 GB ROM នឹង​នាំមក​នូវ​បទពិសោធ​ល្អឥតខ្ចោះ​ដល់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុជា​»​។

អតិថិជន​អា​ច​កុម្ម៉ង់​ទុកជាមុន ជាមួយនឹង Huawei nova 3 តម្លៃ 469 ដុល្លារ និង nova 3i តម្លៃ​ជាង 329 ដុល្លារ នឹង​ទទួលបាន Bluetooth Speaker ដ៏​កាលី​ប Original ហើយ​ថែម​ស៊ីម​ស្មា​ត ជាមួយ​កញ្ចប់​សេវាកម្ម​ធំ​ហ្មង 12​សប្ដាហ៍ និង 16 សប្ដាហ៍​។​តោះ​! ទស្សនា​វីដេអូ​លម្អិត​ស្ដីពី​លក្ខណៈ​ពិសេស Huawei nova3/3i និង​វីដេអូ​ពី​កា​រ​កុម្ម៉​ង់​ទុកជាមុន​https://www.youtube.com/watch?v=Ydg6W91Z6uE
https://www.youtube.com/watch?v=3beMEaiCPiY




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu