Ad Code

សព​របស់​ក្មេងប្រុស ​ត្រូវបាន​រកឃើញ​លើ​វាល​ខ្សាច់​នៅ​រដ្ឋ New Mexico



ការស៊ើបអង្កេត​ទៅលើ​ក្មេង​អត់​អាហារ​មួយក្រុម​ដែល​ត្រូវបាន​គេ​រកឃើញ​នៅលើ​វាល​ខ្សាច់​មួយ​ក្នុង​រដ្ឋ New Mexico បានបង្ហាញ​រឿង​មួយ​ផ្សេងទៀត​កាលពី​ថ្ងៃ​អង្គារ​នៅពេល​អaជ្ញាធរ​និយាយថា ពួកគេ​បាន​រកឃើញ​សព​ក្មេងប្រុស​ម្នាក់​នៅឯ​អចលនទ្រព្យ​ដ៏​កខ្វក់​មួយ។

វា​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា​តើ​សព​នោះ​គឺជា​កុមារ Abdul-ghani Wahhaj ដែល​ចូលដល់​អាយុ​៤​ឆ្នាំ​នៅ​ថ្ងៃ​ចន្ទ​មែន​ឬក៏​មិនមែន។

ប៉ុន្តែ​តម្រួត​តំបន់ Taos County លោក Jerry Hogrefe បាន​និយាយថា សព​នោះ​ហាក់ដូចជា​ក្មេងប្រុស​ម្នាក់​ដែលមាន​អាយុ​ស្រដៀង​គ្នា​ទៅនឹង​កុមារ Abdul-ghani ដែលមាន​រោគ​ប្រគ្រីវកាច់​ហើយ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បាត់​ខ្លួន​កាលពី​ខែធ្នូ​បន្ទាប់ពី​ឪពុក​របស់គាត់​និយាយថា គាត់​បាន​នាំ​គាត់​ទៅ​សួន​មួយ​ក្នុង​ទីប្រជុំជន Jonesboro នៃ​រដ្ឋ Georgia។

អាជ្ញាធរ​បាន​និយាយថា ឪពុក​ឈ្មោះ Siraj Ibn Wahhaj បាន​ប្រាប់​ប្រពន្ធ​របស់គាត់​ថា គាត់​ចង់​បណ្តេញ​ខ្មោច​អារក្ស​ចេញពី​កូន​របស់គាត់​។ លោក Hogrefe បាន​និយាយថា “​យើង​បាន​រកឃើញ​សាកសព​កាលពី​ថ្ងៃ​អង្គារ​ចំ​ថ្ងៃ​ខួបកំណើត​គម្រប់​បួន​ឆ្នាំ​របស់ Abdul”។

ការស្វែងរក Abdul-ghani បាន​នាំ​ក្រុម​អាជ្ញាធរ​ទៅកាន់​បរិវេណ​ដែល​ការពារ​ដោយ​សំបក​កង់ឡាន​ចាស់ៗ បន្ទះ​ឈើ​និង​ជញ្ជាំង​ដី​ដែលមាន​ដាក់​ជាមួយ​អម្បែង​កែវ​។ វា​មាន​ទីតាំង​ស្ថិតនៅ​ជាយក្រុង Amalia ដែលជា​ទីក្រុង​ដាច់ស្រយាល​តូច​មួយ​ជិត​ព្រំដែន​រដ្ឋ Colorado។

ក្រុម​អ្នកស៊ើប​អង្កេត​បាន​និយាយថា ពួកគេ​បាន​រកឃើញ​លោក Wahhaj មាន​ប្រដាប់អាវុធ​រួមជាមួយ​មនុស្សពេញវ័យ​បួន​នាក់​ផ្សេងទៀត​និង​កុមារ​ដែល​អត់ឃ្លាន​ចំនួន​១១​នាក់​ដែល​កំពុង​រស់នៅក្នុង​ស្ថានភាព​កខ្វក់។

អាជ្ញាធរ​បាន​ត្រឡប់​ទៅរក​បរិវេណ​នោះ​បន្ទាប់ពី​ការសម្ភាស​កាលពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​បាន​នាំ​ឲ្យ​ពួកគេ​ជឿ​ថា ក្មេងប្រុស​រូបនេះ​នៅតែ​ស្ថិតក្នុង​អចលនទ្រព្យ​នោះ។

ដីកាចាប់ខ្លួន​រដ្ឋ Georgia បាន​និយាយ​ថា ក្មេងប្រុស​រូប​នោះ​ទទួលរង​បញ្ហា​វេជ្ជសាស្ត្រ​ធ្ងន់ធ្ងរ​រួមទាំង​ការខ្វះ​អុកស៊ីសែន​និង​លំហូរ​ឈាម​នៅ​អំឡុងពេល​សំរាល​ផង​ដែរ។ ម្តាយ​របស់​គាត់​និយាយ​ថា​ គាត់​មិនអាច​ដើរ​បានទេ​និង​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់។
នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​តំបន់ Taos, លោក Hogrefe បាន​រៀបរាប់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ឃ្លាំមើល​របស់ FBI ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ដែល​រួមមាន​ទាំង​រូបថត​នៃ​បរិវេណ​នោះ​និង​ការសម្ភាសន៍​ផងដែរ។

លោក​បាន​និយាយថា មន្ត្រី FBI ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ប៉ុន្តែ​បាន​បដិសេធ​ចូលរួម​។ អ្នកនាំពាក្យ​របស់ FBI ម្នាក់​មិនបាន​ផ្តល់​សេចក្តី​អត្ថាធិប្បាយ​ភ្លាមៗ​ទេ​។​
​គួរបញ្ជាក់​ជាថ្មី​ថា កុមារ​ដែលមាន​អាយុ​ពី​១​ឆ្នាំទៅ​១៥​ឆ្នាំ​ត្រូវបាន​ជួយសង្គ្រោះ​ពី​បរិវេណ​មួយ​ដែល​ស្ថិតក្រោម​ការស៊ើបអង្កេត​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។ តម្រួត​បាន​និយាយថា ក្មេងៗ​ទាំងនោះ​ហាក់ដូចជា​មិនបាន​បរិភោគ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ៕ AP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu