Ad Code

ក្រុម​អ្នកស៊ើប​អង្កេត​ពិនិត្យមើល​ប្រាក់កម្ចី​ជាង​២០​លាន​ដុល្លារ​ដោយ​អតីត​មេធាវី​របស់លោក Trump



កាសែត New York Times បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា រដ្ឋអាជ្ញា​សហព័ន្ធ​បាន​ផ្តោតលើ​ប្រាក់កម្ចី​ជាង​២០​លាន​ដុល្លារ​ដែល​ទទួលបាន​ដោយ​លោក Michael Cohen ដែលជា​អតីត​មេធាវី​ផ្ទាល់​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ពី​ក្រុមហ៊ុន​តាក់ស៊ី​ ដែល​ជា​កម្មសិទ្ធិ​របស់​គាត់​និង​គ្រួសារ​របស់គាត់​។​

ប្រាក់កម្ចី​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ថា​តើ​លោក Cohen បាន​ប្រព្រឹត្ត​ការ​ក្លែងបន្លំ​ធនាគារ​និង​ការលួចបន្លំ​ពន្ធ​ដែរ​ឬក៏​អត់​និង​ចំពោះ​ការរំលោភ​លើ​ច្បាប់​យុទ្ធនា​ការដែល​ទាក់ទង​នឹង​ការបង់ប្រាក់​ចំនួន​១៣០,០០០​ដុល្លារ​អាមេរិក​ចំពោះ​តារា​សិច Stormy Daniels ។ ទោះបីជា​យ៉ាងណាក៏ដោយ គាត់​មិន​ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​ណាមួយ​ឡើយ​។​

ដោយ​លើកឡើង​ប្រភពពី​មនុស្ស​ដែល​ដឹង​ពី​បញ្ហា​នេះ កាសែត​នេះ​បាន​និយាយថា ប្រាក់កម្ចី​នេះ​គឺ​មកពី​ធនាគារជាតិ Sterling និង​សហភាព​ឥណទាន Melrose ដែលជា​គ្រឹះស្ថាន​ទាំងពីរ​នៅ​ទីក្រុង​ញូវយ៉ក​ដែល​ធ្វើ​ជំនួញ​ជាមួយ​ឧស្សាហកម្ម​តាក់ស៊ី​។​

ទាំង​លោក Cohen និង​មេធាវី​របស់គាត់​មិនបាន​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​សំណើសុំ​យោបល់​ទេ​។​
​កាសែត​នេះ​បាន​និយាយថា ការស៊ើបអង្កេត​កំពុង​ព្យាយាម​កំណត់ថា​តើ​លោក Cohen បាន​រាយការណ៍​ខុស​អំពី​តម្លៃ​ទ្រព្យសម្បត្តិ​របស់គាត់​ដែល​ទទួលបាន​ពី​ប្រាក់កម្ចី​នេះ​ឬក៏​យ៉ាងណា​។​

កាសែត​បាន​ចុះផ្សាយ​ថា ពួកគេ​ក៏​កំពុង​ពិនិត្យមើល​ផងដែរ​ថា​តើ​គាត់​គ្រប់គ្រង​ប្រាក់ចំណូល​ដោយ​របៀប​ណា​ហើយ​ថា​តើ​គាត់​មិនបាន​រាយការណ៍​ទៅ​សេវា​ប្រាក់ចំណូល​ផ្ទៃក្នុង​មែនឬ​មិនមែន​។

កាសែត​បាន​បន្តថា ការស៊ើបអង្កេត​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ហើយ​រដ្ឋអាជ្ញារ​កំពុង​ពិចារណា​លើ​ការដាក់​ពាក្យបណ្តឹង​នៅត្រឹម​ចុងខែ​សីហា​។​

ក្រុមហ៊ុន​ផ្តល់ប្រាក់​កម្ចី​ទាំងពីរ​ត្រូវបាន​ដាក់ឈ្មោះ​ក្នុង​ដីកាឆែកឆេរ​សម្រាប់​ការ​វាយឆ្មក់​ដែល​ឆែកឆេរ​ការិយាល័យ ផ្ទះ​និង​បន្ទប់​សណ្ឋាគារ​របស់លោក Cohen ដែល​គាត់​កំពុងស្នាក់នៅ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu