Ad Code

ជម្រុះ​ជើងឯក TV5 ដំណាក់កាល ទី​២ ៖ ​តាំង តាក់ ជួប វុត្ថា លាន់​លិញ ,​ឈាន រស្មី ជួប ឡុង រ៉ា​មី



ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក TV5 Boxing Knock Out Series by K.cement ទម្ងន់​៥៧​គីឡូក្រាម លើ​ស​ង្វៀន TV5 ព្រែកកំពឹស នៅ​ថ្ងៃ​សៅរ៍​ទី​១៧​ ខែ​សីហា ឆ្នាំ​២០១៨​នេះ ជាការ​ប្រកួត​លើក​ទី​២ ក្នុង​ជម្រុះ​ដំណាក់កាល​ទី​ពីរ ដែល​មាន​អ្នក​ប្រដាល់​៤​រូប ដែល​ឆ្លង​ផុត​ពី​ដំណាក់កាល​ទី​១​មក ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​ដំណាក់កាល​ទី​៣ ដែលជា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ​នោះ។

​​សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​២ ក្នុងដំណាក់កាល​ទី​២​នេះ តាំង តាក់​អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​វុត្ថា លាន់​លិញ អ្នក​ប្រដាល់​ក្លិប​អង្គរ​ធំគុន​ខ្មែរ។

រវាង​តាំង តាក់ និង វុត្ថា លាន់​លិញ​នេះ ពួកគេ​ទាំងពីរ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា និង​មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក ។ កាលពី​ក្នុងដំណាក់កាល​ទី​១ តាំង តាក់​គេ​វាយ​ឈ្នះ​ភើ​យ ថា អ្នក​ប្រដាល់​ក្លិប​ស្វាយ​រលំ​ឫទ្ធី​ជ័យ​ក្នុង​ទឹក​ទី​១ ។ ឯ វុត្ថា លាន់​លិញ​គេ​វាយ​ឈ្នះ​ជើង​ថ្មី គុជ​សា ចាន់​រាជ ក្លិប​កុសល​កីឡា ក្នុង​ទឹក​ទី​២។​

សម្រាប់​ការជួបគ្នា​រវាង​តាំង តាក់ និង វុត្ថា លាន់​លិញ​នេះ តាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​នោះ​ថា តាំង តាក់​ទំនងជា​មិន​ឈ្នះ​វុត្ថា លាន់​លិញ នោះឡើយ ។ ព្រោះ​លាន់​លិញ វាយ​បុក​ខ្លាំង​និង​មាន​ផ្លែ​ល្អ​ជាង​តាំង តាក់ ហើយ​ថែមទាំង​ខ្ពស់ជាង​ទៀតផង ។ ចាំមើល តើ​វុត្ថា លាន់​លិញ អាច​យកឈ្នះ​តាំង តាក់ បាន​ឬ​អត់ ? ។​

ការប្រកួត​ក្នុង​ដំណាក់​ទី​២​នេះ ក៏​ប្រកួត​តែ​បី​ទឹក​ដូច​ក្នុងដំណាក់កាល​ទី​១​ដែរ ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ ។

ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង​ឈាន រស្មី អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី និង ឡុង រ៉ា​មី អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។ ពីរ​នាក់​នេះ ក៏​មិន​ធ្លាប់​ប៉ះគ្នា​ដែរ​កន្លងមក ។

សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា​នរណា ជា​អ្នក​មានសំណាង​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះទេ ? តែ​យ៉ាងណា ឈាន រស្មី គេ​មាន​កលល្បិច​និង​បទពិសោធន៍​លើ​រេញ​ច្រើនជាង​ឡុង រ៉ា​មី ។​ប៉ុន្តែ​ឈាន រស្មី ក៏​មិនអាច​ធ្វេសប្រហែស​ឬ​មើលស្រាល​ឡុង រ៉ា​មី បានដែរ ព្រោះ​រ៉ា​មីនេះ គេ​ក៏​វាយ​ខ្លាំង​និង​ល្អ​ដែរ និយាយ​រួម​ពីរ​នាក់​នេះ គឺ​ត្រូវ​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន​។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ទោះជា​អ្នកណា​ឈ្នះ ក៏​ឈ្នះ​ដោយ​វេទនា​ដែរ ។​
​កាលពី​ប្រកួត​ក្នុងដំណាក់កាល​ទី​១​នោះ ឈាន រស្មី វាយ​ឈ្នះ​ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ដោយ​ពិន្ទុ ឯ ឡុង រ៉ា​មី គេ​វាយ​ឈ្នះ​លី តឿន ក្លិប​មកុដ​រាជសីហ៍ ដោយ​ពិន្ទុ​ដែរ ។ ចាំមើល ក្នុងដំណាក់កាល​ទី​២ រវាង ឈាន រស្មី និង ឡុង រ៉ា​មី តើន​រណា​ជួប​សំណាងល្អ នរណា​ជួប​សំណាងអាក្រក់​នោះ​? ។​

ចំពោះ ការប្រកួត​ជាល​ក្ខ​ណះ​មិត្តភាព​អន្តរជាតិ​វិញ​នោះ ពុទ្ធ ឆាយ​រិទ្ធី អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Thai Oulan ដោយ ជួប គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។​

​ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ពីរដង​ហើយ កាលពីដើមឆ្នាំ​២០១៧​កន្លងមក ដោយ​ឆាយ​រិទ្ធី​ចាញ់ Thai Oulan ទាំង​ពីរដង ។ ចាំមើល ការជួបគ្នា​លើក​នេះ ពុទ្ធ ឆាយ​រិទ្ធី​គេ​អាចមាន​វាសនា​បានឈ្នះ Thai Oulan វិញ​ទេ​? ។​

ពុទ្ធ ឆាយ​រិទ្ធី ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ក្នុងចំណោម​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ។ ប៉ុន្តែ​យ៉ាងណា ឆាយ​រិទ្ធី គេ​ធ្លាប់​វាយ​ចាញ់ Thai Oulan ដល់​ទៅ​២​ដង​រួចទៅហើយ ។
Thai Oulan កំណត់ត្រា​ប្រកួត​របស់គេ គឺ​៦៩​លើក ឈ្នះ​៥៧​លើក ចាញ់​១២​លើក និង​មិនដែល​ស្មើ ហើយ​ពុទ្ធ ឆាយ​រិទ្ធី គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៨៩​លើក ឈ្នះ​៧០​លើក ចាញ់​១៧​លើក និង​ស្មើ​០២​លើក ។​

ឡាញ់ ផល្លា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា នឹង​ជួប​ប្រកួត​ជាមួយ​ផាន រះ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ។​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូ ក្រាម​។​ឡាញ់ ផល្លា ធ្លាប់​ឈ្នះ​ផាន រះ ម្តង​ហើយ​កាលពី​ជួបគ្នា​កន្លងមក តែ​លើក​នេះ​មិនដឹងថា​ឡាញ់ ផល្លា គេ​អាច​យកឈ្នះ​ផាន រះ​បាន​ទៀត​ដែរ​ឬ​អត់​នោះទេ​?៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu