Ad Code

ក្រុម U19​កម្ពុជា ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមយុវជន​មួយ​មកពី​ជប៉ុន នៅ​ខែតុលា ខាងមុខ



យោង​តាម​ប្រភព​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបញ្ជាក់​ថា ​នៅ​ចុងខែ​តុលា ឆ្នាំ២០១៨ ខាងមុខ​មាន​ក្រុមបាល់ទាត់​យុវជន​ថ្នាល​របស់​ខេត្ត​មួយ​នៅ​ប្រទេស​ជប៉ុន​១​ក្រុម​ នឹង​មក​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​១៩​ឆ្នាំ (U19)​។

បច្ចុប្បន្ន​លោក Musashi Mizushima ជនជាតិ​ជប៉ុន ជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ក្រោយ​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា​។ ចំណែក​ក្រុម​ជប៉ុន​ដែល​នឹង​មក​ប្រកួត​នៅ​កម្ពុជា នេះ​មាន​មូលដ្ឋាន​នៅ​ខេត្ត Fukushima​។ ក្រុម U19​កម្ពុជា ទើបតែ​ប្រកួត​ចាញ់​ក្រុម JFL Selection របស់​ប្រទេស​ជប៉ុន កាល​ថ្ងៃ​សុក្រ ទី​០៣ សីហា កន្លងទៅ ក្នុង​ប្រកួត​មិត្តភាព​នេះ​ដូចគ្នា​។



ចំពោះ​ការប្រកួត​ជាមួយ​ក្រុម Fukushima នេះ​លោក Musashi Mizushima បាន​លើកឡើងថា «បើ​តាម​ខ្ញុំ​ដឹង​សមត្ថភាព​របស់​ពួកគេ​ប្រហាក់ប្រហែល​នឹង​យើង​ដែរ​។ ដូច្នេះ​នេះ​ជា​ឱកាសល្អ​មួយ​សម្រាប់​យើង​។ ខ្ញុំ​គិតថា​បើ​យើង​បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​បែបនេះ​ច្រើន យើង​នឹង​បាន​បទពិសោធន៍​ច្រើន ដើម្បី​បង្កើន​សមត្ថភាព​របស់​កីឡាករ​យើង​នៅ​ថ្ងៃមុខ​»​។

ចំពោះ​ក្រុម U19 កម្ពុជា ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កោះហៅ​កាលពីពេល​ថ្មីៗ​នេះ​មាន​កីឡាករ​ចំនួន​២៣​នាក់ ដោយ​ក្នុង​នោះ​មាន​សៀង ច​ន្ធា​, សៀន សុភ​ត្រា​, ហេង ទីណា​,​ថា ច័ន្ទ​ឬ​ទ្ធី​, សឿត ណា​វ៉ា​, ឡុង ម៉េង​ហាវ​, ហ៊ុល គឹម​ហ៊ុយ​, លន ថេ​ន​, ឈឿង វិ​ស៊ី​នុ​, ផា​ច សុជា​វីឡា​, ទេស សម្បត្តិ​, ណា​រ៉ុង កក្កដា​, សាន គឹម​ហេង​, ជា វ៉ាន់​សាក់​, សាន បូរ៉ា​, ត្រាយ វិចិត្រ​, ឃាង ម៉េង​ហួរ​, ណុប ដេវីដ​, ពេជ្រ សុ​វណ្ណា​រ័ត្ន​, យ៉េត ចិ​ត្រា​, ចន្ថា ធនធាន​, ឪ ភា​រ៉ុ​ណ​, ឃុន សេង​ថៃ​។



ក្រុមបាល់ទាត់ U19 កម្ពុជា ក៏​ទើប​ត្រឡប់​មកពី​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់ AFF U19 Championship នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាល​ខែកក្កដា ដោយ ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពូ​ល ក្រោយ​យកឈ្នះ​ប្រ៊ុយណេ ៥​ទល់​០ ចាញ់​ម៉ាឡេស៊ី ២​ទល់​០ ចាញ់​មី​យ៉ាន់​ម៉ា ៤​ទល់​១ និង​ឈ្នះ ទីម័រខាងកើត​២ទល់១៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu