Ad Code

នាវាចម្បាំង​របស់​កង​ទ័ពជើងទឹក​អង់គ្លេស​ធ្វើដំណើរ​នៅ​ក្បែរ​ប្រជុំ​កោះ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ទាមទារ​ដោយ​ក្រុង​ប៉េកាំង



ប្រភព​ចំនួន​ពីរបាន​និយាយថា នាវាចម្បាំង​របស់​កង​ទ័ពជើងទឹក​ចក្រភព​អង់គ្លេស​មួយ​គ្រឿង​ បានធ្វើ​ដំណើរ​នៅ​ជិត​កោះ​ដែល​ទាមទារ​ដោយ​ប្រទេស​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ខណៈពេលដែល​វា​តម្រង់​ឆ្ពោះទៅ​ប្រទេស​វៀតណាម​ដោយ​អះអាង​ពី​សិទ្ធិ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​និង​ប្រកួតប្រជែង​នឹង​ការទាមទារ​របស់​ចិន​នៅក្នុង​តំបន់​នេះ។

ប្រភព​នោះបាន​និយាយថា នាវាចម្បាំង HMS Albion ទម្ងន់​២២,០០០​តោន​ដែល​ដឹក​កងទ័ពជើងទឹក​មួយ​ក្រុម​គឺ​បាន​ឆ្លងកាត់​ប្រជុំ​កោះ Paracel កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។​

នាវាចម្បាំង Albion កំពុងស្ថិត​ក្នុងការ​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ហាណូយ​ជា​កន្លែង​ដែល​ខ្លួន​បាន​ចូល​ចត​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​ការដាក់​ពង្រាយ​មួយ​នៅក្នុង​និង​នៅ​ជុំវិញ​ប្រទេស​ជប៉ុន​។​

ប្រភព​មួយ​បាន​និយាយថា ក្រុង​ប៉េកាំង​បាន​បញ្ជូន​នាវាចម្បាំង​មួយគ្រឿង​និង​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​ដើម្បី​តាមដាន​នាវា​របស់​អង់គ្លេស​ប៉ុន្តែ​ភាគី​ទាំងពីរ​បាន​ស្ងប់ស្ងាត់​អំឡុងពេល​ជួបគ្នា​។​

ប្រភព​មួយទៀត​បាន​ឲ្យ​ដឹងថា នាវា Albion មិនបាន​ចូល​ដែនសមុទ្រ​នៅ​ជុំវិញ​តំបន់​ណាមួយ​ដែល​ពាក់ព័ន្ធ​ក្នុង​តំបន់​ជម្លោះ​ដ៏​ក្តៅគគុក​នោះទេ​ប៉ុន្តែ​បានបង្ហាញ​ថា ចក្រភព​អង់គ្លេស​មិន​ទទួលស្គាល់​នូវ​ការអះអាង​ដែនសមុទ្រ​ដែល​ស្ថិតនៅ​ជុំវិញ​ប្រជុំ​កោះ Paracel ទេ​។​

ប្រជុំ​កោះ Paracel ត្រូវបាន​កាន់កាប់​ទាំងស្រុង​ដោយ​ប្រទេស​ចិន​ប៉ុន្តែ​ក៏ត្រូវ​បានទាមទារ​ដោយ​ប្រទេស​វៀតណាម​និង​កោះ​តៃវ៉ាន់​ផងដែរ​។​

អ្នកនាំពាក្យ​កងទ័ពជើងទឹក​បាន​និយាយថា “​នាវា HMS Albion បាន​ប្រើប្រាស់​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​របស់ខ្លួន​ដោយ​គោរព​តាមច្បាប់​និង​បទដ្ឋាន​អន្តរជាតិ​ទាំងស្រុង​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ ទាំង​ក្រសួងការបរទេស​និង​ក្រសួងការពារជាតិ​ចិន​មិនបាន​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​សំណើសុំ​យោបល់​នោះទេ​។​

កងទ័ពជើងទឹក​ចក្រ​ភព​អង់គ្លេស​កាលពីមុន​បាន​បើក​នាវា​នៅក្បែរ​ប្រជុំ​កោះ Spratly ដែលមាន​ជម្លោះ​នៅ​ភាគខាងត្បូង​នៃ​សមុទ្រ​ចិន​ខាងត្បូង​ប៉ុន្តែ​មិន​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ​១២​ម៉ា​យល៍​ទេ​។ ចក្រភព​អង់គ្លេស​មិនមាន​ការទាមទារ​ទឹកដី​ណាមួយ​នៅក្នុង​តំបន់​នេះឡើយ​៕ REUTERS





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu