Ad Code

អធិការ​ស្រុក​រតនមណ្ឌល ឃាត់​មុខសញ្ញា​២​នាក់ និង​ថ្នាំញៀន​មួយចំនួន



បាត់ដំបង​ ៖​ ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី កាន់កាប់ រក្សាទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ត្រូវបាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន នគរបាល​ស្រុក​រតនមណ្ឌល ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​កំលាំង​កំពុង​ចេញ​ប្រតិបត្តិការ និង​បន្ទាប់ពី​មានការ​សង្ស័យ ទៅលើ​អ្នក​ទាំង ២។

ដោយ​អនុវត្តន៍​តាម​ការណែនាំ​ផ្ទា​ល់ពី លោក ឧត្តមសេនីយ៍ទោ​ អ៊ុច សុខុន ​ស្នងការ​នគរបាល​ខេត្ត ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ​ត្រី កុយ ហៀ​ង ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស និង​ដោយមាន​ការ​សម្របសម្រួល​ពី​លោក នួន សាន ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តបាត់ដំបង ផង​នោះ ទើប​នៅ​ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៨ វេលា​ម៉ោង​១០ និង ២០​នាទី ព្រឹក កម្លាំង​បាន​ចុះ​ទៅ​កាន់​ចំណុច​ជិត​វិទ្យាល័យ​ស្តៅ​សន្តិភាព ស្ថិត​ក្នុងភូមិ​ដង្គត់ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង ដោយមាន​ការអនុញ្ញាត​ ពី​លោក​វរសេនីយ៍ត្រី ផាន់ ឡុង អធិការ​ស្តីទី បាន​ចាត់តាំង​លោក អនុសេនីយ៍ឯក ឈុន រុន នាយរង​ផ្នែក​ចុះ​ជួយ​ផ្នែក​ប្រឆាំង​គ្រឿងញៀន ដើម្បី​ដឹកនាំ​កំលាំង​ចុះបង្ក្រាប​ករណី រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ១ ករណី។​

នៅក្នុង​កិច្ចប្រតិបត្តិការ​នេះដែរ កំលាំង​ជំនាញ បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​បាន​ចំនួន ២ នាក់ ដោយ​ជនសង្ស័យ​ទាំងនោះ​មានឈ្មោះ មឿត ឌឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពេជ្រ​ចង្វា ឃុំ រស្មី​សង្ហា ស្រុក​រតនៈមណ្ឌល និង ឈ្មោះ ទ្រី សុខ​ណា ហៅ ង៉ា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង។

ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ៤ ថង់​តូច ទូរស័ព្ទដៃ ចំនួន ២ គ្រឿង ម៉ូតូ​ម៉ាក MSX ពណ៌ ស ចំនួន ១ គ្រឿង សម្ភារៈ​សម្រាប់​ប្រើប្រាស់ និង​សម្រាប់​វេច​ខ្ចប់ មួយចំនួន​ថែមទៀត ។ ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២ នាក់ ត្រូវ​បាន​កំលាំង​អធិការដ្ឋាន​ រៀបចំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្តហើយ ក្នុង​ការចាត់​វិធាន​ការបន្ត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu