Ad Code

ក្រុមហ៊ុន តាន់ ចុង ម៉ូ​ទ័​រ (​ខេ​ម​បូ​ឌា​) ណែនាំ​រថយន្ត​ថ្មី​ចុងក្រោយបង្អស់​គឺ នីសា​ន់​ណា​វ៉ា​រ៉ា​ព្រី​មី​ញៀ​ម​ផ្លស់



ក្រុមហ៊ុន​តាន់​ចុង មូទ័រ (​ខេ​ម​បូ​ឌា​) ភី​ធី​វ៉ា​យ Tan Chong Motor (Cambodia) Pty. Ltd ហៅ​កាត់​ថា TCMC ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន តាន់ ចុង មូទ័រ ហូល​ឌី​ង ប៊ី​អេ​ច​ឌី (​ម៉ាឡេស៊ី​) “Tan Chong Motor Holdings Bhd. (Malaysia)” ដែល​ទទួល​សិទ្ធិ​ផ្តាច់មុខ យានយន្ត​នីសា​ន់ តែមួយគត់​នៅ​កម្ពុជា បាន​ណែនាំ​ជា​ផ្លូវការ​នូវ​រថយន្ត​ស៊េរី​ថ្មី ចុងក្រោយ គេ​បង្អស់​គឺ នីសា​ន់​ណា​វ៉ា​រ៉ា​ព្រី​មី​ញៀ​ម​ផ្លស់ (Nissan Navara PREMIUM PLUS)​។​

នៅក្នុង​សុន្ទរកថា លោក ហួត គឹម​ម៉េង ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ប្រចាំ​កម្ពុជា​នៃ ក្រុមហ៊ុន តាន់ ចុង ម៉ូ​ទ័​រ (​ខេ​ម​បូ​ឌា​) បាន​មាន​ប្រសា​ស​ន៏​ថា “​ក្រុមហ៊ុន​មាន ផែនការអាជីវកម្ម​ជាប​ន្ត​បន្ទាប់ របស់​ក្រុមហ៊ុន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជារួម​មាន ពង្រីក​បណ្តាញ​សេវាកម្ម​ក្រោយ​ការលក់ របស់​យើង​ដោយ នឹង​មានការ​គ្របដណ្តប់ ល្អប្រសើរ​ជាង​មុន​នៅលើ​ទីផ្សារ​ក៏ដូចជា​ការណែនាំ​នូវ ម៉ូ​ឌែ​ល​ថ្មី​ផ្សេងៗ​ទៀត​។ ប្រទេស កម្ពុជា បង្ហាញ​ពី​កំណើន​ទីផ្សារ​ដែលមាន​ជោគ​ជ័យ ហើយ​ថ្នាក់​គ្រប់គ្រង​រំពឹងថា​ការលក់​នឹង កើន​ឡើងជា​លំដាប់​ក្នុង អំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។ ជាមួយនឹង ការណែនាំ​នូវ រថយន្ត​ថ្មី​ចុងក្រោយ ស៊េរី នីសា​ន់​ណា​វ៉ា​រ៉ា ព្រី​មី​ញៀ​ម​ផ្លស់ (Nissan Navara PREMIUM PLUS) ដែល​នាំចូល​ពី​ប្រទេស​ថៃ​។ ហើយ​នេះ​ជា​និមិត្តរូប​សុទិដ្ឋិនិយម​របស់​ក្រុមហ៊ុន​នៅ ក្នុង​ឧស្សាហកម្ម​យានយន្ត​ក្នុងស្រុក​។ "

​រថយន្ត​ថ្មី​ចុងក្រោយ ស៊េរី នីសា​ន់​ណា​វ៉ា​រ៉ា ព្រី​មី​ញៀ​ម​ផ្លស់ (Nissan Navara PREMIUM PLUS) នេះ​គឺ បានរួម​បញ្ចូល​គ្នា​ជាមួយ NISSAN INTELLIGENT MOBILITY (NIM) បំពាក់​ជាមួយនឹង​មុខងារ​ការពារ សុវត្ថិភាព​ខ្ពស់​ដោយមាន ពោង​ការពារ​សុវត្ថិភាព​ចំនួន​៧

​គ្រាប់ (7 SRS Airbags) ដើម្បី​ធានាថា ក្រុមគ្រួសារ​អ្នក និង អ្នក គឺមាន​សុខ​សុវត្ថិភាព និង ដោយ​ប្រព័ន្ធ​ការពារ​កំរិត​ខ្ពស់​។ វា​ត្រូវ​បានបង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​ប្រកាស​ជា​ផ្លូវការ នឹងត្រូវ​បាន​គេ​ចាប់អារម្មណ៍​ពីបទ​បង្ហាញ ផលិតផល​ដែល​បង្ហាញ​ពី​ភាពជាក់ស្តែង​និង​មុខងារ របស់​រថយន្ត​។​

​រថយន្ត​ថ្មី​ចុងក្រោយ ស៊េរី នីសា​ន់​ណា​វ៉ា​រ៉ា ព្រី​មី​ញៀ​ម​ផ្លស់ (Nissan Navara PREMIUM PLUS) នេះ​មិន​ត្រឹមតែ​ផ្តោត​សំខាន់​ទៅលើ​តែ​កត្តា​សុវត្ថិភាព​របស់​អ្នកដំណើរ​តែប៉ុណ្ណោះ នោះទេ តែ​ថែមទាំង​មាន​បំពាក់​ជាមួយ​ប្រព័ន្ធ​រក្សារ​បរិស្ថាន​ជុំវិញ​ជាមួយនឹង​បច្ចេកវិទ្យា ចុងក្រោយ បំផុត​របស់​នីសា​ន់ Intelligent Around View Monitor (i-AVM)​។​

មុខងារ Intelligent Around View Monitor របស់ នីសា​ន់ ប្រើ​កាមេរ៉ា​បួន​គ្រាប់​ដើម្បី​ផ្តល់នូវ ទិដ្ឋភាព ៣៦០​ដឺ​ក្រេ បែប​ភ្នែក​បក្សី​នៅ​ជុំវិញ​រថយន្ត ដើម្បី​ជួយ​សម្រួល​ជាមួយ​ការចត​រថយន្ត និង ក្នុងស្ថានភាព ពិបាក ឬ ការបត់បែន​នៅ​ជុំវិញ​ផ្លូវដី​ដែល​ពិបាកៗ​។ កាមេរ៉ា​ចំនួន​បួន​ត្រូវ បាន​គេ​ដែលមាន​ទីតាំងនៅ ខាងមុខ​, ខាងក្រោយ និង ចំហៀង​នៃ​រថយន្ត ហើយ​វា​បំ​លែង​ចូល ទៅក្នុង​ឩ​បករ​ណ៏​កែច្នៃ​រូបភាព ដែល​ត្រូវបាន​ប​ម្លែ​ង​ទៅជា​ទិដ្ឋភាព​រួម​ដូចជា​ភ្នែក​របស់​បក្សី ហាក់ដូចជា​អ្នក​កំពុង​សម្លឹងមើល​ពីលើ ដំបូល​នៃ​រថយន្ត​នី​សាន់​ផ្លស់ របស់​អ្នក​។ រថយន្ត​បំពាក់​ជាមួយនឹង​អេក្រង់ 3D TFT ប្រាំ​អ៊ីង ប្រភេទ Advanced Drive-Assist™ Display (best- in-class ADAD) ដែល​អាច​កំណត់ ជម្រើស​ផ្តល់ព័ត៌មាន​រហូតដល់ ៨​ផ្ទាំង អាច​បញ្ជា​នៅលើ​ចង្កូត​បាន​។​

ត្រលប់មក​អតីតកាល​នៃ​បទពិសោធន៍​ជាង 80 ឆ្នាំ​ក្នុង​ការផលិត​រថយន្ត​ភី​ក​អាប់ ក្នុង​តំបន់ និង​ទទួល បានការ​ជឿរ​ជាក់ បំពាក់​ជាមួយ​ម៉ាស៊ីន​ម៉ា​សូត 2.5 លីត្រ 4 ស៊ីឡាំង​នៅ​ខាងក្នុង​, DOHC 16- វ៉ាល់ ម៉ាស៊ីន VGS Turbo Intercooler លក្ខណៈពិសេស​មាន​ថាមពល​អតិបរមា 190PS និង​កម្លាំង​បង្វិល​ជុំ​អតិ​បរិ​ម 450Nm (​ស្មើនឹង 3.0 លីត្រ​ម៉ា​ស៊ូ​ត​) ។ បំពាក់​ជាមួយនឹង​ស្រោប ការពារ​ប្រអប់​ម៉ាស៊ីន​ដ៏​ធន់ វា​គឺ​រចនា​ឡើង​ដើម្បី​ធានា​នូវ​កំលាំង ប្រើប្រាស់ ប្រចាំថ្ងៃ សន្សំសំចៃ ទាំង​លើផ្លូវ​ទូទៅ និង ផ្លូវ​ពិបាក (off-road)​។​

​នីសា​ន់​ណា​វ៉ា​រ៉ា ព្រី​មី​ញៀ​ម​ផ្លស់ (Nissan Navara PREMIUM PLUS) បំពាក់​ជាមួយនឹង ចង្កៀង​ដ៏​ស្រស់ស្អាត​ដែលជា​អត្តសញ្ញាណ​ដ៏​ថ្លៃថ្នូ LED Daytime Running Lights (DRL) ដែល​ធ្វើឱ្យ​យានយន្ត​មាន​ភាពងាយស្រួល​ក្នុងការ​មើលឃើញ​ថ្ងៃ​ឬ​យប់​, ចង្កៀង​មុខ LED, និង មុខងារ កាង​ទំរ​នៅលើ​ដំបូល ដែល​អាច​ទ្រ​ទំងន់​ដូចជា​កង់ ឬ សំភារៈ​ផ្សេងៗ​។​

​មុខងារ​សោរ​ឆ្លាត​វៃ Intelligent Key (i-Key) ជាមួយ​ប៊ូ​តុង Push-Start Button ផ្តល់អោយ អ្នកបើកបរ​អាច​ប្រតិបត្តិ​បញ្ឆេះ​រថយន្ត ងាយស្រួល និង បើកបរ​បាន​ភ្លាមៗ​។ អ្នកដំណើរ​នៅក្នុង​រថយន្ត នឹងមាន​អារម្មណ៍​ថា​មាន​សីតុណ្ហភាព​មាន​ផាសុក​ស្រួល​និង​បង្ហាញ

​ឌីជីថល​ទំនើប​នៃ​ម៉ាស៊ីនត្រជាក់​ស្វ័យប្រវត្តិ​ពេល​លេញ​(Full Auto Air-Conditioning) ជាមួយនឹង​ការ​គ្របគ្រង បរិយាកាស ក្នុង រថយន្ត​ដោយ Dual Zone Climatic Control បន្ថែម​ជាមួយនឹង ប្រអប់​ម៉ាស៊ីនត្រជាក់​ខាងក្រោយ​ដែល​ចែកចាយ​ខ្យល់​ត្រជាក់​ទៅ គ្រប់កន្លែង​នៃ​កាប៊ីន​រថយន្ត​។​

នីសា​ន់​ណា​វ៉ា​រ៉ា ព្រី​មី​ញៀ​ម​ផ្លស់ (Nissan Navara PREMIUM PLUS) ផ្តល់នូវ​លក្ខណៈពិសេស​នៃ កៅអី​ស្បែក​ពោរពេញ​ដោយ​ភាព​អំណាច ៨​យ៉ាង គុណភាព​ល្អ និង អម​សងខាង​ចង្កូត​អំណាច​២​យ៉ាង សម្រាប់​អ្នកបើកបរ​ខណៈពេលដែល​អ្នកដំណើរ​ខាងមុខ​ទទួលបាន​កៅអី​ស្បែក 4​យ៉ាង​។
​ទាំង​អត្តសញ្ញាណ នៃ Zero-Gravity ដែល​ត្រូវបាន​រចនា​ដោយ​អវកាសយានិក​របស់​ក្រុមហ៊ុន នីសា​ន់ កញ្ចក់​មើល​ក្រោយ​ស្វ័យប្រវត្តិ​មាន​សមត្ថភាព​កាត់បន្ថយ​ចំណាំងផ្លាត ជាមួយនឹង​ត្រីវិស័យ​ឌីជីថល អនុញ្ញាតឱ្យ​អ្នកបើកបរ ដឹង​ពី​ទិសដៅ​នៃ​ការបើកបរ​។​

​លក្ខណៈពិសេស​តែមួយគត់​ផ្សេងទៀត​គឺ​ប្រព័ន្ធ Rear Differential Locking (RDL) ដែល ដែល​ផ្តល់ឱ្យ​អ្នកបើកបរ​នូវ​ភាពជឿជាក់​លើផ្លូវ​លំបាក off-road និង​ការបើកបរ​ដោយ​មិន​បត់​បែប កង់​នៅ លើ​ផ្ទៃ​ផ្សេងៗ​ដោយ​ការចាក់​សោ​កង់​ខាងក្រោយ​ដោយ​ដៃ​ដើម្បី​ធ្វើការ​ជា​ឯក​តា​តែមួយ​។​

​លក្ខណៈ​ស្តង់ដារ​សុវត្ថិភាព​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​ហ្វ្រាំង​អា​បេ​អេស Anti-Lock Braking System (ABS) ជំនួយការ​ហ្វ្រាំង Brake Assist (BA) និង ប្រព័ន្ធ​ត្រួតពិនិត្យ​ចលនា Traction Control System (TCS)​។ ការត្រួតពិនិត្យ​ថាមវន្ត​យានយន្ត Vehicle Dynamic Control (VDC) ប្រព័ន្ធ​ជួយ​បង្កើន សមត្ថភាព និង សុវត្ថិភាព​បើកបរ 4x4 ជាមួយនឹង Active Brake Limited Slip (ABLS), Hill Start Assist (HSA) និង Hill Descent Control (HDC)​។ នៅពេល ដែល​វា​បំពាក់​នៅលើ​រថយន្ត​នីសា​ន់ វា​គឺ​ប្រាកដ​ណាស់​ថា​ការបើកបរ​នឹងមាន​សុវត្ថិភាព​ខ្ពស់បំផុត​។​

រថយន្ត​ស៊េរី​ថ្មី ចុងក្រោយ​គេ​បង្អស់​គឺ នីសា​ន់​ណា​វ៉ា​រ៉ា​ព្រី​មី​ញៀ​ម​ផ្លស់ (Nissan Navara PREMIUM PLUS)​នេះ មានតម្លៃ 50,900 ដុល្លារ​អាមេរិក និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី ៗ របស់​ក្រុមហ៊ុន Nissan Intelligent Mobility ។ សូម​អញ្ជើញ​មក​ទស្សនា​នៅ​អាគារ តាំង​បង្ហាញ​របស់​ក្រុមហ៊ុន នីសា​ន់ សម្រាប់​ការបើក​សាកល្បង និង ការ​កក់​។ ផ្តល់ជូន​ពិសេស​ពីរ​ជម្រើស​គឺ Navara MT 2WD និង MT 4WD ។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គ្រប់​ម៉ូ​ដែល​របស់​ក្រុមហ៊ុន នីសា​ន់ នៅ​ប្រទេស​កម្ពុជា​សូម​ចូល​មើល គេហទំព័រ​របស់​ក្រុមហ៊ុន​នីសា​ន់ www.nissan.com.kh ឬ ចូលទៅ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុមហ៊ុន នីសា​ន់ fb.com/CambodiaNissan/៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu