Ad Code

លោក Mattis ធ្វើដំណើរ​ទៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដោយ​មិន​ប្រកាស​ជាមុន



រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​លោក Jim Mattis បាន​ទៅដល់​ទីក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​សុក្រ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ដែល​មិនបាន​ប្រកាស​មួយ​ទៅកាន់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ហែកហួរ​ដោយ​សង្គ្រាម​។ នេះ​ជាការ​បន្ថែម​ទម្ងន់​របស់គាត់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​ដើម្បី​នាំ​ពួក​តា​លី​បង់​ទៅកាន់​តុ​ចរចា​។​

ការធ្វើដំណើរ​របស់គាត់​បាន​កើតឡើង​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក Donald Trump បានបង្ហាញ​ពី​យុទ្ធសាស្ត្រ​ថ្មី​មួយ​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

លោក Mattis ដែល​បានធ្វើ​ទស្សនកិច្ច​ជា​លើក​ទី​២​នៅ​ប្រទេស​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​គឺ​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី Ashraf Ghani និង​មេបញ្ជាការ​អាមេរិក​ថ្មី​សម្រាប់​កងកម្លាំង​អាមេរិក​និង​អង្គការ​ណា​តូ​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ Scott Miller ។​

ការ​ទៅដល់​របស់គាត់​នៅ​ទីក្រុង​កា​ប៊ុល​បាន​កើតឡើង​ចំពេល​ដ៏​រសើប​ក្នុង​សង្គ្រាម​រយៈពេល​១៧​ឆ្នាំ​។​
​ការប៉ះទង្គិច​គ្នា​បាន​មើលឃើញ​ពី​ការរីកចម្រើន​តិចតួច​ដោយ​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​ឬ​អាមេរិក​ប្រឆាំងនឹង​ក្រុម​តា​លី​បង់​ដែលជា​ក្រុម​សកម្មប្រយុទ្ធ​ធំ​បំផុត​របស់​ប្រទេស​នេះ​។​

អា​ហ្វ​ហ្គា​នី​ស្ថាន​និង​អន្តរជាតិ​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចចរចា​សន្តិភាព​ជាមួយ​ពួក​តា​លី​បង់​ដែល​ត្រូវបាន​ទម្លាក់​ពី​អំណាច​ដោយ​កងកម្លាំង​ដឹកនាំ​ដោយ​អាមេរិក​ក្នុង​ឆ្នាំ​២០០១​។​

បទ​ឈប់​បាញ់​ដែល​មិន​ធ្លាប់មាន​ពីមុនមក​កាលពី​ខែមិថុនា​និង​កិច្ចចរចារ​រវាង​មន្ត្រី​អាមេរិក​និង​តំណាង​ក្រុម​តា​លី​បង់​នៅ​ប្រទេស​កាតា​កាលពី​ខែកក្កដា​បាន​ជំរុញ​ឲ្យ​មាន​ក្តី​សង្ឃឹមថា ការចរចា​នោះ​អាច​បញ្ចប់​ការប្រយុទ្ធ​គ្នា​។​

ប៉ុន្តែ​ការវាយប្រហារ​នាពេល​ថ្មីៗ​នេះ​របស់​ក្រុម​តា​លី​បង់​និង​ក្រុម​រដ្ឋ​ឥស្លាម​ដែល​បណ្តាល​ឲ្យ​កងកម្លាំង​សន្តិសុខ​និង​ជន​ស៊ីវិល​រាប់រយ​នាក់​ស្លាប់​គឺ​បានធ្វើ​ឲ្យ​ក្តីសង្ឃឹម​នោះ​ត្រូវ​រសាយ​បាត់​។​

ការវាយប្រហារ​គ្រាប់បែក​នៅ​ក្លឹប​ចំបាប់​មួយ​ក្នុង​សង្កាត់​និកាយ​ស៊ី​អ៊ី​តនៃ​ទីក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​ពុធ​គឺជា​ការវាយប្រហារ​ចុងក្រោយ​បំផុត​មួយ​ក្នុង​បណ្តាញ​នៃ​ការវាយប្រហារ​ដ៏​សាហាវ​ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច​២៦​នាក់​និង​រងរបួស​៩១​នាក់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu