Ad Code

Range Rover​ បោល​បុក​រថយន្ត​Prius​ប៉ើង​អ្នកបើកបរ​ទៅ​បុក​កញ្ចក់​រងរបួស​ធ្ងន់ រថយន្ត​រួញ​អស់​មួយ​កំណាត់​មុខ​



​ភ្នំពេញ ​៖ បុរស​ជា​ជនជាតិខ្មែរ​ម្នាក់​ បាន​របួស​ធ្ងន់ធ្ងរ​ដោយ​ប៉ើង​ពី​កៅអី​ហោះ​ទៅបុក​នឹង​កញ្ចក់​រថយន្ត​របស់​ខ្លួន ក្រោយពី​មាន​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​Range Rover​បើកបរ​ដោយ​ជនជាតិ​ចិន​បោល​បញ្ច្រាសទិស​មក​បុក​យ៉ាង​ពេញទំហឹង​នោះ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់ ឆ្លង​ចូល​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ផ្លូវ​៥៩២ កែង​និង​ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ត Prius ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AV-5792 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩២ ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត ម៉ាក Ranger Rover ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-5188 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩២ ទិសដៅ​ពី​កើ​តទៅ​លិច បត់​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​រថយន្ត​ព្រូស បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ព្រូស​រងរបួស​ធ្ងន់ បែកក្បាល​ដោយសារ​បុក​ជាមួយ​កញ្ចក់​រថយន្ត​ខាងមុខ ពីព្រោះ​មិន​ដាក់​ខ្សែក្រវាត់។ ភ្លាមៗ​ក៏មាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ផង​ដែរ។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់ ​រួច​ទំនាក់ទំនង​ទៅ​ជំនាញ​ចរាចរណ៍ មក​វាស់វែង​យក​រថយន្ត​ទាំង​២ ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu