Ad Code

អាមេរិក​ចោទប្រកាន់​ Hacker កូរ៉េខាងជើង​ ដែល​វាយប្រហារ​ក្រុមហ៊ុន Sony និង​ប្រើ​មេរោគ WannaCry



រដ្ឋាភិបាល​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចោទប្រកាន់​និង​ដាក់ទណ្ឌកម្ម​បុរស​ជនជាតិ​កូរ៉េខាងជើង​ម្នាក់​ ដែល​ពាក់ព័ន្ធ​ក្នុង​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​ដោយ​មេរោគ ​WannaCry ឆ្នាំ ២០១៧​និង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ឆ្នាំ​២០១៤​លើ​ក្រុមហ៊ុន Sony Corp។

ការចោទប្រកាន់​នេះ​ក៏បាន​ចោទប្រកាន់​ផងដែរ​ថា អ្នក Hacker កូរ៉េខាងជើង​ម្នាក់នេះ​បាន Hack ចូល​ធនាគារកណ្តាល​នៃ​ប្រទេស​បង់​ក្លា​ដែ​ស​ក្នុង​ឆ្នាំ​២០១៦​។​

យោងតាម​ពាក្យបណ្តឹង​នេះ​បាន​ឲ្យ​ដឹងថា លោក Park Jin Hyok បានធ្វើការ​ជា​ផ្នែក​មួយ​នៃ​ពួក hacker មួយក្រុម​ដែល​ក៏ត្រូវ​បាន​គេ​ស្គាល់​ផងដែរ​ថា​ជា​ក្រុម Lazarus Group ដើម្បី​ព្យាយាម​រំលោភបំពាន​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ផ្សេងទៀត​។​

ក្រសួង​រតនាគា​អាមេរិក​បានដាក់​ទណ្ឌកម្ម​លើ​លោក Park និង​ក្រុមហ៊ុន Chosun Expo ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ដែលជា​កន្លែង​គាត់​ធ្វើការ​។​

បេសកកម្ម​របស់​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​យោបល់​ទេ​។​

នៅក្នុង​ឆ្នាំ​២០១៤ មន្ត្រី​អាមេរិក​បាន​និយាយថា ពួក Hacker កូរ៉េខាងជើង​ដែល​មិន​បញ្ចេញ​ឈ្មោះ​បានទទួល​ខុសត្រូវ​ចំពោះ​ការ​លុកលុយ​តាម​អ៊ីនធឺណិត​ដ៏​ធំ​មួយ​ចូលក្នុង​ក្រុមហ៊ុន Sony ដែលជា​លទ្ធផល​បាន​ធ្លាយ​ឯកសារ​ខាងក្នុង​ហើយ​ទិន្នន័យ​ត្រូវបាន​បំផ្លាញ​។​

ការវាយប្រហារ​នោះបាន​កើតឡើង​បន្ទាប់ពី​ក្រុង​ព្យុងយ៉ាង​បាន​ផ្ញើលិខិត​មួយ​ទៅ​អង្គការសហប្រជាជាតិ​ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន Sony កុំ​បញ្ចាំង​ខ្សែភាពយន្ត “The Interview” ដែល​បង្ហាញ​ពី​ការធ្វើឃាត​ក្រោម​ការឧបត្ថម្ភ​របស់​ស​ហ​រដ្ឋ​អាមេរិក​លើ​តួអង្គ​ដែលមាន​រូបរាង​ដូច​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន​។​

កាលពី​ឆ្នាំមុន ការវាយប្រហារ​ដោយ​មេរោគ WannaCry បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​រាប់ពាន់​នៅ​ទូទាំង​ពិភពលោក​តាមរយៈ​មេរោគ​កុំព្យូទ័រ​រួមទាំង​សេវាកម្ម​សុខភាព​ជាតិ​ច​ក្រ​ភព​អង់គ្លេស​ផងដែរ​ដែល​នៅ​ទីនោះ​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ​មិន​ដំណើរការបាន​បង្ខំ​ឲ្យ​លុប​ចោលការ​ណាត់ជួប​អ្នកជំងឺ​រាប់ពាន់នាក់​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu