Ad Code

បញ្ជូន​កីឡាករ​ប៉េតង់​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​៤៨ នៅ​កេ​ប៊ិក​ប្រទេស​កាណាដា



ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​៤៨ ឆ្នាំ​២០១៨​ផ្នែក​បុរស នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៣ រហូតដល់ ថ្ងៃទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅ​ទីក្រុង​កេ​បិ​ក​( Quebec) ប្រទេស​កាណាដា។

សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា ប្រកាសថា នឹង​បញ្ជូន​ក្រុម​កីឡាករ​ប៉េតង់​របស់ខ្លួន​ចំនួន​៤​នាក់ និង​គ្រូបង្វឹក​មួយរូប ទៅ​ចូលរួម​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​៤៨ ឆ្នាំ​២០១៨​ផ្នែក​បុរស​នេះ។

លោក អ៊ឹម ផាត គ្រូបង្វឹក​ក្រុម​បុរស​បាន​មានប្រសាសន៍ថា​ការប្រកួត​ជើងឯក​ពិភពលោក​លើក​នេះ ខាង​សហព័ន្ធ​កីឡា​ប៉េតង់​និង​ប៊ូល​កម្ពុជា នឹង​បញ្ជូន​ក្រុម​កីឡាករ​ចំនួន​៤​នាក់ រួមមាន​កីឡាករ សុខ ចាន់​មាន កីឡាករ យឹម សុ​ភ័​ណ្ឌ កីឡាករ ថោង ឈឿន និង​កីឡាករ ស៊ីន វង់​។

លោក អ៊ិន គឹម​ស្រ៊ុន ដែលជា​អគ្គលេខាធិការ សហព័ន្ធ​សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា គឺជា​ប្រធាន​ប្រតិភូ​ដឹកនាំ ដែល​នឹង​ចេញដំណើរ​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​ខាងមុខ ។​សម្រាប់​ការប្រកួត​មានតែ​២​វិញ្ញាសា​ប៉ុណ្ណោះ គឺ​វិញ្ញាសា​វាយយក​ពិន្ទុ​និង​វាយ​៣​នាក់​ទល់​៣​នាក់​បុរស​។​

សូមបញ្ជាក់ថា សុខ ចាន់​មាន គឺជា​ម្ចាស់​មេដាយ​ពិភពលោក​ដែល​ត្រូវ​ចូលរួម​ការពារ​តំណែង​របស់ខ្លួន៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu