Ad Code

ចាប់ផ្តើម​ប្រកួត​ជម្រុះ​ខ្មែរ​-​ថៃ​ដណ្តើម​ខ្សែក្រវាត់​ខា​រា​បាវ​រដូវ​កាល​ថ្មី​នៅ​SEA-TV



ព្រឹត្តិការណ៍​ប្រដាល់​មួយ​ដែលមាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​៤​រូប ដើម្បី​ជួបគ្នា​វាយ​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៧ ទម្ងន់​៦០​គីឡូក្រាម​នោះ នឹង​ចាប់ផ្តើម​ធ្វើការ​ប្រកួត​ជម្រុះ​នៅ​រសៀល​ថ្ងៃទី​០៨ ​កញ្ញា​ ២០១៨​នេះហើយ នៅលើ​សង្វៀន​SEA-TV។

សម្រាប់​ការ​វាយ​ជម្រុះ​ថ្ងៃ​ដំបូង​នេះ ឃីម បូរ៉ា អ្នក​ប្រដាល់​កម្ពុជា​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត បន្ទាយមានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Phat Chhayak Phum ហើយ​មួយគូ ទៀ ត​ជាការ​ជួបគ្នា​រវាង​សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ និង អ្នក​ប្រដាល់​ថៃ Phat Maha ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។​

​ឃីម បូរ៉ា និង Phat Chhayak Phum ពួកគេ​ទាំងពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ម្តង​ហើយ​កាលពី​ថ្ងៃទី​០២​មិថុនា​២០១៨​កន្លងមក ដោយ​ឃីម បូរ៉ា ឈ្នះ Phat Chhayak Phum ក្នុង​ទឹក​ទី​២ ។ តែ​យ៉ាងណា​ឃីម បូរ៉ា និង Phat Chhayak Phum នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ ហើយ​មាឌ​ក៏​ប្រហែល​គ្នា​ដែរ គ្រាន់តែ​បូរ៉ា​មានកំនត់​ត្រា​ប្រកួត​ច្រើនជាង​ប៉ុណ្ណោះ ។​

​Phat Chhayak Phum គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៨៥​លើក ឈ្នះ​៧០​លើក ចាញ់​១៤​លើក និង​ស្មើ​០១​លើក ។ ចំណែក​ឃីម បូរ៉ា គេ​មាន​កំនត់ត្រា​ប្រកួត​១០៨​លើក ឈ្នះ​៧៨​លើក ចាញ់​២៨​លើក និង​ស្មើ​០២​លើក ។ ឃីម បូរ៉ា គេ​ប្រកួត​លើកចុងក្រោយ​(០៤​សីហា​២០១៨) គេ​វាយ​ចាញ់​Soun Tepheap ដោយ​ពិន្ទុ​។ ចំណែក ការប្រកួត​លើកចុងក្រោយ​របស់ Phat Chhayak Phum (០២​មិថុនា​២០១៨) គឺ​ចាញ់​ឃីម បូរ៉ា ដោយ​ពិន្ទុ ។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ​ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ ។​

ចំពោះ​ការជួបគ្នា​រវាង​សុខ សា​វិ​ន និង Phat Maha វិញ ប្រហែលជា​មិន​ពិបាក​ទស្សន៍ទាយ​នោះទេ ។​ត្បិត​ថា សា​វិ​ន គេ​មាន​ផ្លែ​ល្អ​ជាង​Phat Maha បើតាម​កត់សម្គាល់ឃើញ Maha ប្រកួត​ជាមួយ​សូត្រ ប៊ុន​ធី កន្លងទៅ​ថ្មីៗ​នេះ ដោយ​Maha​ត្រូវ​ប៊ុន​ធី​វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​នោះ ។

Phat Maha គេ​ទើបតែ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​បាន​ម្តង​ជាមួយ​សូត្រ ប៊ុន​ធី​ប៉ុណ្ណោះ​។​គេ​វាយ​ល្អ​និង​ខ្លាំង​គួរសម​ដែរ​។ បើ​មើ​លពី​ប្រវត្តិ​ប្រកួត​របស់គេ គឺ​ប្រកួត​បាន​៥៧​លើក ឈ្នះ​៥០​លើក និង​ចាញ់​០៧​លើក ។

សុខ សា​វិ​ន អ្នក​ប្រដាល់​កម្ពុជា​យើង​នេះ គេ​មាន​ប្រវត្តិ​ប្រកួត​៩២​លើក ឈ្នះ​៦៧​លើក​ចាញ់​២០​លើក និង​ស្មើ​០៥​លើក ។ យ៉ាងណា​សម្រាប់​ការប្រកួត​ជុំ​ដំបូង​នេះ គេ​រំពឹងថា​សុខ សា​វិ​ន នឹង​រកបាន​៣​ពិន្ទុ​មិន​ខាន ក្នុង​ការជួប Phat Maha នេះ ។​

សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៧ ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន ៨ រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់ ។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួមមាន​ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ , សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ , លី ភា ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង និង​សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក​។ ឯ អ្នក​ប្រដាល់​ថៃ ៤ នាក់​វិញ មាន Phat ChhayakPhum , Phat Maha , Phat Ngenthong និង Phat Thana ។

ចំពោះ​ការ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ កូយ ឡាយ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ។ សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គេ​មិន​រំពឹងថា កូយ ឡាយ អាច​វាយ​ឈ្នះ​សុខ សុវណ្ណ នោះឡើយ ? ព្រោះ​កូយ ឡាយ មាន​ផ្លែ​ចាញ់ សុខ សុវណ្ណ ទេ ។​

លីន សៀម អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ​គង់ វិ​រៈ អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ។ ពួកគេ​ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក ។​ពួកគេ​ជួបគ្នា​ក្នុង​ទម្ងន់​៥១​គីឡូក្រាម ។ ចាំមើល រវាង លីន សៀម និង គង់ វិ​រៈ នេះ តើន​រណា​ឈ្នះ ? ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu