រតនគិរី ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូបោះពួយយ៉ាងលឿន ជ្រុលចង្កូតដួលខ្លួនឯងតែម្តង។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ក្បែរផ្ទះសំណាក់ក្រុងថ្មី ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់ឡាបានសៀក ក្រុងបានលុង។
នគរបាលប៉ុស្តិ៍ឡាបានសៀកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ រី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ជិះម៉ូតូម្នាក់ឯងមួយគ្រឿងម៉ាក ហុងដាឌ្រីម C125 ស៊េរីឆ្នាំ2006 ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី 1A- 0808។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការនគរបាលខេត្តបានដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments