Ad Code

ឈ្លោះ​ប្តី​បន្តិចបន្តួច ​ទៅ​ផឹកថ្នាំ​កណ្ដៀរ​សម្លាប់​ខ្លួន



រតនគិរី​ ៖​ ស្ត្រី​ម្នាក់​ ​ បន្ទាប់ពី​មាន​ជម្លោះ​គ្នា​ជាមួយ​ប្តី​ក៏​គិត​ខ្លី​សម្រេចចិត្ត​បញ្ចប់ជីវិត​ ដោយ​ផឹកថ្នាំ​កណ្ដៀរ​សម្លាប់​ខ្លួនឯង តែម្តង។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​សៅរ៍​ ១៣​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ខេត្តរតនគិរី។

នគរបាល​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ ភន សុន អាយុ​២៩​ឆ្នាំ ជនជាតិ​ឡាវ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

បច្ចុប្បន្ន​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​​បង្អែក​ខេត្ត៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu