Ad Code

ណាត់គ្នា​បញ្ជល់មាន់​ភ្នាល់​ដាក់​លុយ ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ឃាត់ខ្លួន​មនុស្ស​៥​នាក់



ភ្នំពេញ​ ៖ បុរស​ចំនួន​៥​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​សែន​សុខ ចាប់ខ្លួន​ពី​បទ​លេងល្បែង​ស៊ីសង​ខុសច្បាប់ ខណៈ​សមត្ថកិច្ច​បាន​ប្រ​ទះ​ឃើញ​ពួកគេ​កំពុង តែ​ជួបជុំគ្នា​បញ្ជល់មាន់​ភ្នាល់​ដាក់​លុយ នៅ​តាម​ផ្លូវ​ក្នុងភូមិ​បុរី​កម្មករ អតីត​ភូមិ​ត្រ​ពាំ​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ម៉ោង​១២​ថ្ងៃត្រង់ នា​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨​។

ក្រុម​ជន​ដែល​ត្រូវបាន​ឃាត់ខ្លួន​ខាងលើ ១.​ឈ្មោះ នូ មនោ​រិ​ទ្ឋ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​នៅ​ម្តុំ​កំបូល​។ ២.​ឈ្មោះ ហូ អភិវឌ្ឍ អាយុ​២៣​ឆ្នាំ មុខរបរ​ររ​ម៉ូតូឌុប មាន​ទីលំនៅ កន្លែង​កើតហេតុ​។ ៣.​អ៊ុក បូ​រ៉េត អាយុ​៣៨​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ៤. ឈ្មោះ អ៊ុន វី អាយុ​៤៧​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ​ស្រុក​បារ​ភ្នំ ខេត្តព្រៃវែង​។ ៥. ផេង ធា អាយុ​៣៦​ឆ្នាំ​គ្មាន​មុខ​របរ មាន​ទីលំនៅ​ក្រុង​តាខ្មៅ​។

នៅក្នុង​ការ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​ដកហូត​បាន​មាន់គក ចំនួន​១​ក្បាល និង​ជញ្ជីង​មួយ ព្រមទាំង​លុយកាក់​មួយចំនួន​ផងដែរ​។

ល្បែង​ស៊ីសង​នៅ​ខណ្ឌ​សែន​សុខ មានការ​រីកចម្រើន​យ៉ាង​ខ្លាំង ជាពិសេស​ល្បែង​ឆ្នោត​កន្ទុយលេខ​យួន តែម្តង ក្រៅពីនោះ​គឺ​ល្បែងភ្នាល់​ចាក់បាល់​អន្តរជាតិ ជ្រក​ក្នុង​ហាង​បើក​បំរើសេវា​អី​ន​ធើ​ណិ​ត​។

មានការ​រិះគន់​ថា ល្បែង​ដែល​កើតឡើង​ព្រោងព្រាត​ទាំងនោះ ​សុ​ទ្ធតែ​មាន​ខ្នង​មាន​ខ្សែកាង មិន​ឲ្យ​អ្នកណា​ចាប់​ផ្តេសផ្តាស​ឡើយ ព្រោះ​មេ​ល្បែង​ឆ្នោត​កន្ទុយលេខ​ទាំងនោះ​បានផ្តល់​ផលប្រយោជន៍​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu