ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោកចេង មុនីរ៉ា បានដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះក្នុងមូលដ្ឋានជារៀងរាល់ថ្ងៃដើម្បីការពាសន្តិសុខជូនប្រជាពលរដ្ឋ។
លោកចេង មុនីរ៉ា បានមានប្រសាសន៍ថា ការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌច្បារអំពៅគឺទទួលបានលទ្ធផលច្រើនពិសេសទប់ស្កាត់កុំឲ្យមានបទល្មើសកើតឡើងដោយមុខសញ្ញាប្រើប្រាស់អាវុធ។ ព្រោះមុខសញ្ញាប្រើប្រាស់អាវុធគឺមុនធ្វើសកម្មភាពគឺពួកគេតែពិនិត្យមើលក្នុងភូមិសាស្ត្រដែលត្រូវធ្វើតែត្រូវផ្អាកទៅវិញពេលដែលមុខសញ្ញាបានឃើញកម្លាំងសមត្ថកិច្ចនៅពាសពេញផ្លូវនោះ។
ហើយសកម្មភាពដាក់កម្លាំងត្រួតពិនិត្យជាតិផ្ទុះជារៀងរាល់ថ្ងៃនេះលទ្ធផលដែលទទួលបានគឺមានច្រើនបើទោះជាគ្មានអាវុធឆ្លងកាត់ប៉ុន្តែសមត្ថកិច្ចបានរកឃើញអ្នកប្រើប្រាស់និងអ្នកចែកចាយថ្នាំញៀនដែលត្រូវឃាត់បានជាបន្តបន្ទាប់។ ទន្ទឹមនិងនោះដែរសមត្ថកិច្ចបានឃាត់ទុកអ្នកបើកបរដែលមានជាតិស្រវឹងព្រមទាំងអ្នកបើកបរគ្មានពាក់មួកសុវត្ថិភាពជាច្រើនអ្នកដែលសមត្ថកិច្ចអះអាងថា អ្នកមិនពាក់មួកការពារសុវត្ថិភាពច្រើនទៅអ្នកបើកបរពេលយប់។លោកអភិបាលខណ្ឌច្បារអំពៅបានអំពាវនាវដល់បងប្អូនអ្នកបើកបរទាំងអស់សូមនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នាដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់អាយុជីវិតនិងក្លាយជាជនពិការអស់មួយជីវិតដោយការធ្វេសប្រហែសតែមួយប៉ព្រិចភ្នែក៕
Source: Kampuchea Thmey Daily
0 Comments