Ad Code

អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទៅ​តុលាការ



ភ្នំពេញ ៖ នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ ០២​នាក់ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម និង​ក្រាម​ពណ៌​ស​ថ្លា ១៨​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​។



មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ​ពួក​ជនសង្ស័យ​ទាំង ០២​នាក់ នេះ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​គ្នា ក្នុង​នោះ​មាន ១/ ឈ្មោះ ម៉ៅ សុភាព ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១០និង៣០​នាទី នៅ​ចំណុច ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​កោះនរា សង្កាត់​និ​រោ​ធ៍ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ២/ ឈ្មោះ គុជ សំណាង ភេទ​ប្រុស អាយុ៣១​ឆ្នាំ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២១និង០០​នាទី នៅ​ចំណុច លើផ្លូវ​បេតុង ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

ក្រោម​វិធាន​ការ​ជំនាញ​នៃ​ការសាកសួរ​របស់​សម​ត្ថ​កិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​ចម្លើយ​ផ្ទាល់មាត់​ពួកគេ​ទាំង ០២នាក់ ខាងលើ បញ្ជាក់​ថា ពួកគេ​ទាំង ០២​នាក់ ពិតជា​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ប្រាកដ​មែន រួច​មន្ត្រី​អាវុធហត្ថ​ក៏បាន​ប្រមូល​វត្ថុតាង និង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​នៅថ្ងៃនេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu