Ad Code

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ នឹង​រៀបចំ​វេទិកា​ការងារ​នៅ​ពាក់កណ្តាល​ខែកញ្ញា​នេះ​ដើម្បី​ផ្តល់ឱកាស​ការ ងារ​ជិត​១​ពាន់​កន្លែង​ដល់​យុវជន



ភ្នំពេញ​ ៖​ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​សហការ​ជាមួយ​ក្រុមហ៊ុន​សហគ្រាស​ធំៗ​ចំនួន​១០​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ ២០១៨ ខាងមុខនេះ ​នឹង​រៀបចំ​វេទិកា​ការងារ​មួយ​ដោយ​ផ្តល់​ឱកាស​ការងារ​ចំនួន​៧៦៨​កន្លែង​ដល់​យុវជន​និង​អ្នក​ស្វែងរក​ការងារ​ធ្វើ​។

ក្រុមហ៊ុន​សហគ្រាស​ធំៗ​ចំនួន​១០​ដែល​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នោះ​រួមមាន​ធនាគារ CIMB, ក្រុមហ៊ុន តែ អៀក​ហុង អិន​ធើ​ប្រាយ​, ក្រុមហ៊ុន ISI , ក្រុមហ៊ុន Worldbridge , ធនាគារ កាណាឌីយ៉ា​, ក្រុមហ៊ុន Opennet , ក្រុមហ៊ុន Seatel , ក្រុមហ៊ុន TH F&B , ក្រុមហ៊ុន ICE Eletronics , ក្រុមហ៊ុន Metfone,​។

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បាន​ណែនាំ​ដល់​យុវជន​និង​អ្នកស្វែងរក​ការងារ​ធ្វើ​ត្រូវ​រៀបចំ​ប្រវត្តិរូប​សង្ខេប​(CV) ដើម្បី​ចូលរួម​សម្ភាសន៍​ការងារ​ដោយផ្ទាល់​ចាប់ពី​ម៉ោង​៨និង០០​ព្រឹក​ដល់​ម៉ោង ៥និង០០​ល្ងាច នៅ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ស្ថិតនៅក្នុង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ​គេហទំព័រ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ​) ដោយ​ងាយស្រួល។

កាលពី​ថ្ងៃទី​៣០ ខែ សីហា​ឆ្នាំ​២០១៨​មាន​បេក្ខជន ចំនួន​៣៧​នាក់ ដែល​សម្ភាសន៍​ជាប់​ស្ថាពរ និង​៣១៤​នាក់​ទៀត​ជាប់​បឋម ដោយមាន​ការចូលរួម​ពី​បណ្តាល​ក្រុមហ៊ុន និង​សហគ្រាស​ចំនួន​១0 រួមមាន ក្រុមហ៊ុន EZECOM, ក្រុមហ៊ុន Wattanac Investment, ក្រុមហ៊ុន Online, ក្រុមហ៊ុន GFG, ក្រុមហ៊ុន ASIA វេ​លុយ​, ក្រុមហ៊ុន CCE, ក្រុមហ៊ុន Turbotech, ក្រុមហ៊ុន Chipmong Group, ក្រុមហ៊ុន ISI និង​អង្គការ​DDD ។​ក្រោម​ការរៀបចំ​ឡើង​ពី​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

យុវជន តាំង លីម​គួ​ង និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា «​ខ្ញុំ​ពិតជា​មាន​សេចក្តីរំភើប និង​រីករាយ​យ៉ាង​ខ្លាំង ដែល​បាន​ជួប​ជាមួយនឹង​ក្រុមហ៊ុន​ដែល​ខ្លួនឯង​ស្រលាញ់​ហើយ​អាចដាក់​ពាក្យ​ផ្ទាល់ និង​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន​ទាំងនោះ ជាពិសេស​នោះ គឺ​ខ្ញុំ​អាច​ជ្រើសរើស​ការងារ​ដែល​ខ្លួនឯង​ពេញចិត្ត​ទៀតផង​»​។



ប្អូនប្រុស តាំង លីម​គួ​ង ដែល​រស់នៅ​រាជធានី​ភ្នំពេញ​រូបនេះ បាន​បន្ថែមទៀតថា​ «​កាលពីមុន​ខ្ញុំ​ធ្លាប់​ដាក់ពាក្យ​ស្វែងរក​ការងារ​តាមរយៈ Email និង​ការ​ចុះ​សួរ​តាមរយៈ​ក្រុមហ៊ុន​ដោយផ្ទាល់ ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ពិបាក​ជាខ្លាំង និង​ត្រូវ​ទន្ទឹង​ចាំ​ទម្រាំ​ទទួល​បានការ Call ហៅ​ពី​ក្រុមហ៊ុន​ឲ្យ​ទៅ​សម្ភាសន៍​។ តែ​ពេលនេះ​បាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បង្កើត​កម្មវិធី​នេះ​ឡើង គឺ​ពិតជា​ជួយ​កាត់បន្ថយ​ការលំបាក​របស់ខ្ញុំ ក៏ដូចជា​និស្សិត​ផ្សេងទៀត ក្នុង​ការ​ដាក់ពាក្យ​ស្វែងរក​ការងារ​ធ្វើ​»​។

យ៉ាងណាមិញ ប្អូនប្រុស តាំង លីម​គួ​ង បាន​ពេញចិត្ត និង​ដាក់ពាក្យ​ជាមួយ​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន ជីបម៉ុង និង​ក្រុមហ៊ុន Vattanak Investment ហើយ​ប្អូន​រំពឹងថា នឹង​ទទួលបាន​ឱកាស​ជាប់​ការងារ​ដល់​៨០​ភាគរយ​ទៀត​ផង​។

ជាមួយគ្នា​នោះ​ផង​ដែរ ប្អូនស្រី ផាន់ ផុន​វី​យ៉ា និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​ភូមិ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ជំនាញ នីតិ​សាស្ត្រ ប្អូនស្រី​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ពេល​បានមក​ចូលរួម​ក្នុង​កម្មវិធី​វេទិកា​ការងារ​កាលពី​ម្សិលមិញ​នេះ ប្អូនស្រី ចង់​ឲ្យ​មានកម្ម​វិធី​នេះ​ជា​រៀងរាល់ខែ និង​សូម​ឲ្យ ក្រុមហ៊ុន​ចូលរួម​ឲ្យបាន​ច្រើន ដើម្បី​ផ្តល់នូវ​ឱកាស​ការងារ និង​កម្មសិក្សា​ជូន​ដល់​សិស្ស​/​និស្សិត​របស់​យើង​បន្ថែម​ទៀត​៕


 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu