Ad Code

បើក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ឌុប​គ្នា​លឿន​ពេក ជ្រុល​ទៅបុក ដើមឈើ​នៅ​ច​ញ្ចើ​ម​ផ្លូវ​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​រង​របួស​ស្រាល​៣​នាក់



ភ្នំពេញ ៖ បុរស ៣​នាក់ បើក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ឌុប​គ្នា ក្នុង​ល្បឿន​លឿន តាម​បណ្តា​យ​ផ្លូវ ២៧១​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​ស្តុ​ប​បំបែក​ជា​៥ ក៏​រេ​ចង្កូត​ទៅ​បុក​ដើមឈើ​នៅ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​រង​ការ​ខូច បុរស​២​នាក់​រង​របួស​ធ្ងន់ និង​ម្នាក់ទៀត​រង​របួស​ស្រាល។

គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​កាលពី វេលា​ម៉ោង​២ និង​៥០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​នៅ​ត្រង់​ចំណុច​ស្តុ​ប​បំបែក​ជា​៥ តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។



សាក្សី​បាន​និយាយ​ឲ្យ​ដឹង​ថា នៅពេល​កើតហេតុ គេ​ឃើញ​បុរស​រងគ្រោះ​៣​នាក់ បាន​បើក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ឌុប​គ្នា តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះ​មក ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​ដើមឈើ​នៅ​ចិញ្ចើម​ផ្លូវ​ បណ្ដាល​ឲ្យ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ រួមទាំង​បណ្ដាល​ឲ្យ​បុរស​២​នាក់​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​រងរបួស​ស្រាល។



សាក្សី​បន្ត​ថា ក្រោយពី កើតហេតុ ជនរងគ្រោះ​២​នាក់​ដែល​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​ឯកជន សុខ លាភ​មេត្រី ដឹក​យក​ទៅ​ព្យាបាល។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែង​កើតហេតុ ដោយ​ឃើញ​ពុំមាន​ខូចខាត​ដល់​សម្បត្តិ​រដ្ឋ ទើប​ប្រគល់​ម៉ូតូ​រ៉ឺម៉ក​សណ្ដោង​ឲ្យ​ទៅ​សាច់ញាតិ​ជនរងគ្រោះ​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu