Ad Code

ជម្រុះ​ជុំ​ទី​៣​ដណ្ដើម​ប្រាក់​លាន​ទម្ងន់​៦៥​គ​.​ក្រ ​៖ ​ហុង​ជី​វ៉ុ​ង​ជួប​ធឿន ធី​, មុត ខ្លឹម​ខ្មៅ ជួប ប៊ី ចាន់ណា



ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជម្រុះ​ដណ្ដើម​ប្រាក់​១០​លាន​រៀល របស់​ក្រុមហ៊ុនស្រា​បៀរ​Ganz berg ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ បាន​ឈានដល់​សប្តាហ៍​ទី​៦ ហើយ នៅ​យប់​ថ្ងៃ​សៅរ៍​ទី​០៨​ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ។

សម្រាប់​ការប្រកួត​ជម្រុះ​សប្តាហ៍​ទី​៦​នេះ ជាការ​ប្រកួត​ជុំ​ទី​៣ ដែលមាន​២​គូ រវាង​ហុង​ជី​វ៉ុ​ង​អ្នក​ប្រដាល់​ក្លិប​មិត្ត​ប៉ូលីស និង ធឿន ធី អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ហើយ​មួយគូ​ទៀត ជាការ​ជួបគ្នា​រវាង​មុត ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ និង ប៊ី ចាន់ណា អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​ខេត្តស្វាយរៀង។​

រវាង ហុង​ជី​វ៉ុ​ង និង ធឿន ធី មិន​ធ្លាប់​ដែល​ប៉ះគ្នា​ទេ​កន្លងមក ។ ពួកគេ​ទាំងពីរ សុទ្ធ​តែមាន​សមត្ថភាព​បច្ចេកទេស​ខ្ពស់​ដូចគ្នា ដែល​មិនមាន​នរណា​ហ៊ាន​មើលស្រាល​គ្នា​នោះទេ ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ ។​

កាលពី​ប្រកួត​ជុំ​ទី​២ ហុង ជី​វ៉ុ​ង ចាញ់​អ៊ុំ វ​ណ្ណេ​ត ក្នុង​ទឹក​ទី​៣ បាន​១​ពិន្ទុសរុប​២​ជុំ ជី​វ៉ុ​ង បាន​២​ពិន្ទុ ដោយសារ​ចាញ់​ទាំងពីរ​ជុំ ។ ឯ ធឿន ធី ប្រកួត​ជុំ​ទី​២ វាយ​ឈ្នះ​ហ៊ឹម សារ៉ាន់ ទឹក​ទី​២ បាន​៣​ពិន្ទុ ហើយ​សរុប​២​ជុំ បាន​៤​ពិន្ទុ ដោយ​វាយ​ឈ្នះ​១​ចាញ់​១​ប្រកួត ។

ចាំមើល តើ​ក្នុង​ការប្រកួត​ជុំ​ទី​៣​នេះ រវាង​ហុង ជី​វ៉ុ​ង និង ធឿន ធី ជួបគ្នា​លើក​នេះ តើ​អ្នកណា​រកបាន​៣​ពិន្ទុ​បន្ថែម​នោះ​?។​

ចំពោះ ការជួបគ្នា​រវាង​មុត ខ្លឹម​ខ្មៅ និង ប៊ី ចាន់ណា វិញ​នោះ ក៏​ពុំ​ធ្លាប់​ជួបគ្នា​ដែរ​ពីមុនមក ។​ពីរ​នាក់​នេះ ឆ្លងកាត់​ពីរ​ប្រកួត​រួចហើយ​ដូចគ្នា ដែល​មុត ខ្លឹម​ខ្មៅ គេ​ប្រកួត​២​ជុំ​កន្លងមក​ឈ្នះ​ទាំង​២​ជុំ បាន​៦​ពិន្ទុ ហើយ​ប៊ី ចាន់ណា ពីរ​ប្រកួត​កន្លងមក ឈ្នះ​១ ចាញ់​១​ប្រកួត បាន​៤​ពិន្ទុ។​

សម្រាប់​ការជួបគ្នា​ក្នុង​ជុំ​ទី​៣​នេះ ទោះជា​គេ​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា​នរណា​ជា​អ្នកឈ្នះ​នោះ ក៏​គេ​រំពឹងទុក​ថា​មុត ខ្លឹម​ខ្មៅ ជា​អ្នក​ដែលមាន​ប្រៀប​ឈ្នះ​ច្រើនជាង​ប៊ី ចាន់ណា ដែរ ។​ដូច្នេះ​ចាំ មើល ការប្រកួត​ជាក់ស្តែង តើន​រណា​ជា​អ្នកឈ្នះ​នោះ ?​។​

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ ដណ្ដើម​ប្រាក់​១០​លាន​រៀល​របស់​ក្រុម ហ៊ុន​ស្រា​បៀរ​Ganz berg ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើងចាស់​ចំនួន​០៨​នាក់ មកពី​សមាគម​ក្លិប​ចំនួន​៨ បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។ អ្នក​ប្រដាល់​ទាំង​០៨​រូបនោះ ត្រូវ​បែង​ចែកជា​ពីរ​ពូ​ល មួយ​ពូ​ល​មាន​៤​រូប ដែល​ក្នុង​ពូ​ល A មាន​កីឡាករ ហុង ជី​វ៉ុ​ង ក្លិប​មិត្ត​ប៉ូលីស​, មុត ខ្លឹម​ខ្មៅ​ក្លិប​មកុដ​រាជសីហ៍ , មាស សុជាតិ ក្លិប​ឃ្លាំងមឿង​កីឡា និង ហ៊ឹម សារ៉ាន់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​។ ចំណែក​ពូ​ល B មាន ង៉ែត រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ​, អ៊ុំ វ​ណ្ណេ​ត ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក , សេក គឹម​រួន​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប និង​កីឡាករ ហួន សុខ​នី​ម ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក។​

ចំពោះ​រូបមន្ត​នៃ​ការប្រកួត គឺ​ធ្វើតាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ដោយ​អ្នក​ទាំង ៨ ត្រូវ​ជួបគ្នា​ទាំងអស់ ។​ការប្រកួត​ជម្រុះ​ទម្លាក់ចោល ៦ នាក់​ចេញ​ទុក ១ នាក់​ដែលមាន​ពិន្ទុ​លើសគេ​ក្នុង​ពូ​ល​នីមួយៗ ពោលគឺ​យក​លេខ​១​ពូ​ល​A និង​លេខ​១​ពូ​ល​B ដើម្បី​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមយក​ប្រាក់​១០​លាន​រៀល​តែម្តង៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu