Ad Code

ប៉ូលិស​ស្រុក​បាទី​ពួនស្ទាក់​ចាប់បាន​ចោរលួច​កាច់​សោ ក ម៉ូតូ​ពីរ​នាក់​ បន្ទាប់ពី​ធ្វើ​សកម្មភាព​សម្រេច​មិនបាន​ប៉ុន្មាន​ម៉ោង​ផង



តាកែវ​ ៖​ ក្រុម​ចោរ​ដើរ​លប​លួច​ឆ្មក់​ធ្វើ​សកម្មភាព​លួច​កាច់​សោ ក ម៉ូតូ​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​បាទី​ចាប់ខ្លួនបាន​បញ្ជូន​ឡើង​តុលាការ​ ក្រោយ​ធ្វើ​សកម្មភាព​លើ​ម៉ូតូ​នារី​ម្នាក់​ដែល​ចត​ទុក​នៅមុខ​រោងចក្រ​។​

ដោយ​អនុវត្តន៍​តាម​ការណែនាំ​ចង្អុលបង្ហាញ​និង​បញ្ជា​ផ្ទា​ល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ក្នុងការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ផ្សេងៗ​ឲ្យ​បាន​ទាន់ពេលវេលា នា​ព្រឹក​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាច់​សោក​​ម៉ូតូ​)២​នាក់​ទៅកាន់​សាលាដំបូង​ខេត្តតាកែវ​ក្រោយ​ប៉ូលិស​ស្រុក​បាទី​ចាប់​បញ្ជូន​មក។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ង៉ាន់ សារី អធិការ​នគរបាល​ស្រុក​បាទី​ប្រាប់ថា កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​៤០​នាទី នៅមុខ​រោងចក្រ​វីន​តា​យ ស្ថិតនៅ​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ សុក្រ​បាទី ខេត្តតាកែវ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​មួយ​កើត​ឡើង ​ដែល​ប្រព្រឹត្ត​ដោយ ឈ្មោះ ជុង វិ​ច្ឆ័​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិត្រើង ឃុំ​ថ្នល់ទទឹង ស្រុកចំកា​រលើ ខេត្តកំពង់ចាម​ និង​ឈ្មោះ វុ​ធ រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត​ទួ​មាស ឃុំ​តា​អុង ស្រុកចំកា​រលើ ខេត្តកំពង់ចាម។ ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GP-8295 ​ធ្វើសកម្មភាព​លួច​កាច់​សោ ក យក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ តាកែវ 1T-7578 របស់​ឈ្មោះ ឃាង ឡោ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​បឹង​ខ្យា​ង ឃុំ​ព្រែ​កតា​តូច ស្រុក​កណ្តាលស្ទឹង ខេត្ត កណ្តាល ខណៈដែល​ជនរងគ្រោះ​បញ្ឈរ​ទុក​មុខ​រោងចក្រ​កន្លែង​កើតហេតុ​បានសម្រេច​និង​ជិះ​គេចខ្លួន​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ពួន ស្ទាក់ គ្រប់​ច្រកល្ហក​ ទើប​ចាប់​ជនសង្ស័យ​បាន​ទាំ​ពីរ​នាក់​ខាង​​លើព្រមទាំង​វត្ថុតាង​។

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​ស្នងការ​នគរបាល​ខេត្តតាកែវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu