Ad Code

រថយន្ត​ប្រភេទ​ប្រណាំង​ស៊េរី​ទំនើប ​បើក​ហោះ​ឡើង​ខឿន​ចិញ្ចើម​ផ្លូវ​ទៅបុក​រឺ​ហ្គា​លូ​នៅមុខ​ផ្ទះ​លោក​ជា​សុផារ៉ា



​ភ្នំពេញ ​៖ ​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​ម៉ាកហ្វើ​វ៉ា​រី​មួយ​គ្រឿង​បាន​រារាំង​អ្នកយកព័ត៌មាន​មិន​ឲ្យ​ថត​ផ្តិត​យក​រូបភាព​ខណៈ​ខ្លួន​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ហើយ​ រេ​ចង្កូត​ពេញ​ផ្លូវ​ឡើង​ខឿន​ថ្ម​ចិញ្ចើម​ផ្លូវ​ ជ្រុល​ទៅបុក​រឺ​ហ្គា​លូ ​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​លោក​ជា ​សុផារ៉ា ​ទៅមុខ​លែង​រួច​រង​ការ​ខូចខាត​យ៉ាងដំណំ​តែ​សំណាងល្អ​អ្នកបើកបរ​រង​របួស​ស្រាល កាលពី​វេលា​ម៉ោង​១១​នឹង​៥៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨​ត្រង់​ចំណុច​មុខផ្ទះ​លោក​ជា​សុផារ៉ា​ ភូមិ​ទួល​ពពែ ​សង្កាត់​ទួល​សង្កែ​២ ​ខណ្ឌឫស្សី​កែវ។



រថយន្ត​ខាងលើ​ស៊េរី​ទំនើប​នោះ​ ម៉ាក​ហ្វើ​វ៉ា​រី​ ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ ភ្នំពេញ​2AJ-7777​អ្នក​បើកបរ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះឡើយ។



ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុ​ការណ៍​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ​បើក​ដោយ​បុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៥៩៨​ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ខ​ណៈ​មកដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​បន្តិច​ភ្លាមៗ​នោះ​រថយន្ត​បាន​រេ​មក​ស្តាំ​ដៃ​ ក៏​ជ្រុល​ទៅ​បុក​គម្រប​លូ​ ដែល​នៅ​អែប​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​រថយន្ត​ទៅមុខ​លែងរួច​តែម្តង​។



ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​និង​សមត្ថកិច្ច​ជំនាញ​ក្រុង​ បាន​មកដល់​កន្លែង​កើតហេតុ​ពិនិត្យមើល​ដោយ​ឃើញ​រថយន្ត​ខាងលើ​មិន​បង្ក​ឲ្យ​ប៉ះពាល់​រង​ការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ប៉ះពាល់​តែ​សម្បត្តិ​ឯកជន​របស់​ខាង​ផ្ទះ​លោក​ជា​ សុផារ៉ា​ ហើយ​ម្ចាស់​រថយន្ត​បាន​ចេញ​មុខមក​ដោះស្រាយ​ជាមួយ​តំណាង​លោក​ជា ​សុផារ៉ា ​ដោយ​ធ្វើការ​ជួសជុល​ឲ្យ​ទាំងស្រុង​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ។



បន្ទាប់ពី​រថយន្ត​បើក​លឿន​ហាក់ដូចជា​ប្រណាំង​ហើយ​ រត់​ហក់​ឡើង​ទៅលើ​គំរប​លូ​ទៅមុខ​លែង​រួច​ម្ចាស់​ក៏បាន​រត់​ទិញ​តង់​យក​មក​គ្រប​ហើយ​រារាំង​អ្នកកាសែត​មិន​ឲ្យ​ថត​ទៀត​ផង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu