Ad Code

ម៉េង កែវពេជ្ជតា ចេញមុខ​បញ្ជាក់​ភាព​ស្អាតស្អំ ​ក្រោយ​បែកធ្លាយ​ដំណឹង​ដណ្តើម​ប្តី​គេ​នៅ​បារាំង



ភ្នំពេញ​ ៖​ ទីបំផុត​តារាចម្រៀង​ល្បីល្បាញ​របស់​ខ្មែរ​ ដែល​ត្រូវ​បាន​គេ​ចាត់ទុកជា​កំពូល​តារា​ចម្រៀង​ស្រី​ប្រចាំ​ប្រទេស​អ្នកនាង ម៉េង កែវពេជ្ជតា បន្ទាប់ពី​មានការ​បែកធ្លាយ​ព័ត៌មាន​ដ៏​រសើប​អំពី​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ដឹងថា​បុរស​រូបនោះ​មាន​ប្រពន្ធ​និង​កូន​រួចហើយនោះ ​ភ្លាមៗ​នេះ​សាមីខ្លួន​អ្នកនាង ម៉េង កែវពេជ្ជតា ក៏បាន​បញ្ចេញ​ប្រតិកម្ម​ធ្វើការ​បដិសេធ​​ថា​ជា​រឿង​ដែល​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ភាព​ថ្លៃថ្នូរ​របស់ខ្លួន។

ការបញ្ចេញ​ប្រតិកម្ម​ពី​សំណាក់​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ពេលនេះ​បានកើត​ឡើងខណៈ​ដែលមាន​ម្ចាស់​Account Facebook​មួយ​មាន​ឈ្មោះថា Mono Tep បាន​បញ្ចេញ​ព័ត៌មាន​ផ្ទុយ​ពី​ការពិត​ថា​តារា​ស្រី​អ្នកនាង ម៉េង កែវពេជ្ជតា​នាពេល​កន្លងមក​ បានធ្វើការ​បំបែកបំបាក់​គ្រួសារ​របស់​ស្ត្រី​ម្នាក់​រស់នៅ​ប្រទេស​បារាំង​រហូត​ធ្វើ​ឲ្យ​ក្មេងស្រី​ជា​កូន​បុរស​ដែល​ត្រូវជា​គូ​កំណាន់​របស់​នាង​ក្លាយជា​ក្មេង​កំព្រា​ទៀតផង​។​

ជា​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​បង្ក​ការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ចំពោះ​មហាជន​ខាងលើនេះ​កំពូល​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ចេញមុខ​បញ្ជាក់​ការពិត​ថា សូម​អរគុណ​នូវ​ការជឿជាក់​ពី​សំណាក់​ហ្វ៊េ​ន​បែបនេះ។ គ្មានអ្វី​ឈ្នះ​អំពើ​​ល្អ​បានទេ ​ទោះ​ព្រាយ​បិសាច អាសូរ​កាយ្យ ឬ​អំពើ​​អាក្រក់​បែបណាក៏ដោយ​។​

អ្នកនាង ម៉េង កែវពេជ្ជតា បាន​និយាយថា អស់ពី​ចោទថា​ក្បត់ជាតិ មក​ចោទថា យកប្តី​គេ​ម្តង ចាំមើល​នៅមាន​អ្វី​ឲ្យ​ចោទ​ទៀត​? ​ម៉េច​ចង់​បំផ្លាញ​ឲ្យ​រាប​ដល់​ដី​តែម្តង​មែន? សប្បាយ​ណាស់​ឬ ដែល​បាន​បំផ្លាញ​ខ្មែរ​? សប្បាយ​ណាស់​មែន​ទេ ដែល​ឃើញ​អ្នកសិល្បៈ​ដួលរលំ​បន្ត​គ្នា​? សប្បាយចិត្ត​ខ្លាំងណាស់​មែន​ទេ ដែល​បាន​មួលបង្កាច់​បង្ខូច​កិត្តិយស អ្នកដទៃ​?​។​

អ្នកនាង ម៉េង ម៉េង​កែវពេជ្ជតា លើកឡើង​បន្ថែមថា គិត​ទៅ​ចេះ​ត្រឹមតែ​ជេរ​បញ្ចោរ​សោះ ក៏​អាច​ក្លាយជា​វីរជន​ស្នេហា​ជាតិ ក្នុង​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែរ។ សូម​អរគុណ​នូវ​ការជឿជាក់ ពី​សំណាក់​ហ្វ៊េ​ន​បែបនេះ​។ ​ដូច្នេះ​សូមបញ្ជាក់ថា ​ត្រឹម​ការបកស្រាយ​របស់​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ខាងលើនេះ ​អាចធ្វើ​ឲ្យ​មហាជន​បានដឹង​កាន់តែច្បាស់​និង​ជាការ​លាងជម្រះ​នូវ​មន្ទិលសង្ស័យ​ពាក់ព័ន្ធ​រឿងរ៉ាវ​ដណ្តើម​ប្តី​គេ​នៅ​ប្រទេស​បារាំង​ផងដែរ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu