Ad Code

បេសកជន​កំពូល​របស់​កូរ៉េខាងត្បូង​ កំពុង​ស្ថិតនៅ​ទីក្រុង​ព្យុងយ៉ាង​ចំ​ពេល​មានការ​ជាប់​គាំង​បញ្ហា​នុយក្លេអ៊ែរ



គណៈប្រតិភូ​កូរ៉េខាងត្បូង​ជាន់ខ្ពស់​មួយ​ បានធ្វើ​កិច្ចចរចា​ជាមួយ​ក្រុមមន្ត្រី​នៅ​ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​ពុធ​ដើម្បី​ស្វែងរក​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​លើក​ទី​បី​នៅ​ឆ្នាំនេះ​ និង​បំបែក​ភាព​ជាប់គាំង​នៅក្នុង​កិច្ចពិភាក្សា​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ។

បេសកជន​ពិសេស​របស់លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន គឺ​លោក Chung Eui-yong ដែល​កំពុង​ដឹកនាំ​គណៈប្រតិភូ​មាន​សមាជិក​ចំនួន​៥​រូប​បាន​និយាយថា លោក​គ្រោង​នឹង​ពិភាក្សា​អំពី​មធ្យោបាយ​ដើម្បី​លុបចោល​ទាំងស្រុង​នូវ​អាវុធ​នុយ​ចេញពី​ឧបទ្វីប​កូរ៉េ​ទាំងស្រុង​និង​បង្កើត “​សន្តិភាព​យូរអង្វែង​”​។​

អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​បញ្ជាក់ថា កិច្ចពិភាក្សា​នេះ​បានចាប់ផ្តើម​ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ទេ​។​

ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ឈានដល់​កិច្ចព្រមព្រៀង​មិន​ច្បាស់លាស់​មួយ​នៅឯ​កិច្ចប្រជុំ​កំពូល​ក្នុង​ខែមិថុនា​ដើម្បី​ធ្វើការ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ប៉ុន្តែ​មាន​ភាព​រីកចម្រើន​តិចតួច​ណាស់​ចាប់តាំងពី​ពេល​នោះមក​។​

ការពិភាក្សា​បាន​ឈានដល់​ភាពជាប់គាំង​កាលពី​ខែ​មុន​នៅពេលដែល​លោក ត្រាំ បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ដោយ​លើកឡើង​ពី​កង្វះ​វឌ្ឍនភាព​។​

គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយថ្ងៃ​របស់​គណៈប្រតិភូ​កូរ៉េខាងត្បូង​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​គឺ​ដើម្បី​បញ្ជាក់​សេចក្តីលម្អិត​នៃ​ជំនួប​កំពូល​លើក​ទី​៣​រវាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ​នៅ​ចុងខែ​នេះ​។​

ប៉ុន្តែ​ក្រុម​អ្នកសង្កេតការណ៍​បាន​និយាយថា លោក Chung ត្រូវបាន​គេ​គិតថា​នឹង​ពាំនាំ​សំណើ​មួយ​ដែល​មានបំណង​បំបែក​ភាពជាប់គាំង​នៃ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។​

ថ្វីបើ​មាន​ភាពជាប់គាំង​ជាមួយ​កូរ៉េខាងជើង​ក៏ពិតមែន ប៉ុន្តែ​លោក ត្រាំ បាន​សម្តែង​ក្តីសង្ឃឹម​របស់លោក​ចំពោះ​ភាពជោគជ័យ​នៃ​ជំនួប​កំពូល​អន្តរ​កូរ៉េ​លើក​ក្រោយ​នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​មូ​ន​កាលពី​ថ្ងៃ​អង្គារ។

គួរ​បញ្ជាក់ថា នៅពេលដែល​លោក​គីម​និង​លោក​មូ​ន​បាន​ជួបប្រជុំគ្នា​កាលពី​ខែមេសា​សម្រាប់​កិច្ចប្រជុំ​កំពូល​លើកដំបូង​របស់ខ្លួន ពួកគេ​បាន​ព្រមព្រៀង​ជំរុញ​ឲ្យ​មាន​សេចក្តីប្រកាស​មួយ​ពី​ក្រុង​វ៉ាស៊ីនតោន​អំពី​ការបញ្ចប់​សង្គ្រាម​កូរ៉េ​ដើម្បី​ជំនួស​បទ​ឈប់​បាញ់​ឆ្នាំ​១៩៥៣៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu