Ad Code

ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​ទទួល​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ពី​ឆ្នោត​កីឡា​ជាតិ



ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ បានផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​សាលី អ៊ូ​មើ​ត​និង កី​ឡ​ការិនី​ខាន់ ចេ​សា ដែលជា​ម្ចាស់​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​អាស៊ី (ASIAN Games) ទី​១៨​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ឱកាស​ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដឹក​នាំទៅ​ទស្សនកិច្ច​នៅក្នុង​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ នា​វេលា​ថ្ងៃត្រង់​ទី​០៦​កញ្ញា​២០១៨​នេះ។

លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​(NOCC) បាន​មានប្រសាសន៍​អោយដឹងថា ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ ជា​ក្រុមហ៊ុន​ទី​២​ដែល​បាន​លើកទឹកចិត្ត​ដល់​ម្ចាស់​មេដាយមាស​អាស៊ី បន្ទាប់ពី​ក្រុមហ៊ុន​ណាហ្គា​វើ​ល។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ ជា​ដៃគូ​សហការ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុង​ការ​ស្វែងរក​ថវិកា សម្រាប់​ជួយឧបត្ថម្ភ​និង​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​ ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​ដណ្តើម​មេដាយ​លើ​ឆាក​អន្តរជាតិ។

ពិសេស​នោះ លោក​វ៉ា​ត់ ចំរើន​ក្នុងនាម​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​កីឡា SEA Games ឆ្នាំ ២០២៣ NO CC ក៏បាន​បង្ហាញ​មហិច្ឆតា និង​រក​យុទ្ធសាស្ត្រ​ថ្មី ដើម្បីអោយ​កីឡាករ កីឡាការិនី​កម្ពុជា រក​មេដាយ​បាន​ច្រើន​នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ខាងមុខនេះ។

កញ្ញា Chen Mengling ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ បញ្ជាក់​ថា សម្រាប់​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​សាលី អ៊ូ​មើ​ត​និង កី​ឡ​ការិនី​ខាន់ ចេ​សា ដែលជា​ម្ចាស់​មេដាយមាស​នោះ មាន​សន្លឹកឆ្នោត​កីឡា​ជាតិ​ជាច្រើន​ដុំ និង​ថវិកា​លើកទឹកចិត្ត​មួយចំនួន។

សូម​រម្លឹក​ថា ក្នុង​ប្រវត្តិ​ជាង​៦០​ឆ្នាំ​ដែល​ព្រឹត្តិការណ៍​កីឡា​អាស៊ី​បាន​បង្កើតឡើង​នោះ នេះ​ជា​លើក​ទី ២​ហើយ ដែល​កម្ពុជា​រកបាន​មេដាយមាស​ពី​ការប្រកួត​កីឡា​កម្រិត​ទ្វីប​នេះ។ កាលពី​លើក​ទី​១ កីឡាការិនី​តេ​ក្វាន់​ដូ​ស៊ន សៀវ​ម៉ី ដែល​ដណ្ដើមបាន​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​អាស៊ី (ASI AN Games) ទី​១៧​នៅ​ទីក្រុង Incheon សាធារណរដ្ឋ​កូរ៉េ ឆ្នាំ​២០១៤។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង ដើម​ទសវត្ស​ឆ្នាំ​១៩៧០ កម្ពុជា​ធ្លាប់​ដណ្ដើម​បាន​មេដាយប្រាក់ និង មេដាយសំរិទ្ធ​ប៉ុណ្ណោះ។ ប៉ុន្តែ​ដើម​ទសវត្ស​២១​នេះ កម្ពុជា​ទទួលបាន​មេដាយមាស ដែល​អាច​និយាយបានថា ក្រោយ​រយះពេល​៤៤​ឆ្នាំ​(១៩៧០-២០១៤) ទើប​កម្ពុជា​អាច​ដណ្តើមបាន​មេដាយ​ឡើងវិញ​បាន និង​បាន​រហូតដល់​មេដាយមាស ពី​ការប្រកួត​កីឡា​ទ្វីបអាស៊ី​នេះ​ទៀតផង៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu