Ad Code

ចាប់ខ្លួន​បុរស​២​នាក់​ក្រោយ​ឆែក​ឃើញ​ថ្នាំញៀន​៥​កញ្ចប់ ចោទ​ពីបទ​ជួញដូរ​



ភ្នំពេញ ​៖ បុរស​២​នាក់ ​ត្រូវ​បាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាប់ខ្លួន​ចោទ​ពីបទ​សង្ស័យ​ថា ជាប់​ពាក់​ព័​ន្ធ​ជួញដូរ​ថ្នាំញៀន ក្រោយពី​បាន​ឆែកឆេរ​ពួកគេ​រក​ឃើញ​នូវ​ថ្នាំញៀន​ចំនួន​៥​កញ្ចប់​តូចៗ​កាលពី​ម៉ោង​០០​និង​១៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​លេខ​១៩៨៦​នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី។

​ក្រុម​ជនសង្ស័យ​ខាងលើ​១. ឈ្មោះ រ៉េត ធី អាយុ​១៨​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​ស្រះ​ពោធិ ឃុំ​ផ្សារ​ដែក ស្រុក​ពញ្ញាឮ ខេត្តកណ្តាល​។ ២.​ឈ្មោះ សឿន ស្រស់ ​អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រះ​ពោធិ ស្រុក​ពញាឮ ខេត្តកណ្តាល​។

សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​សូន្យ​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នៅ​តាម​បណ្តោយ​លេខ​១៩៨៦ សមត្ថកិច្ច​កំពុង​យាមល្បាត​ក្នុង​មូលដ្ឋាន​បាន​ប្រទះឃើញ​ពួកគេ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រីម ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ FY-0907 ឌុប​គ្នា គួរ​ឲ្យ​សង្ស័យ​ក៏បាន​សុំ​ឃាត់​ត្រួតពិនិត្យ​ឆែកឆេរ​ពួកគេ​រក​ឃើញ​ថ្នាំញៀន​ចំនួន​៥​កញ្ចប់​តូច ​នៅក្នុង​ដៃ​ខាងស្តាំ​របស់​ឈ្មោះ រ៉េត ធី ទើប​ឃាត់ខ្លួន​ពួក​គេ​ទាំង​២​នាក់​តែម្តង យក​មក​ប៉ុ​ស្តិ៍​សាកសួរ​ស្រាវជ្រាវ។

ប៉ូលិស​បាន​បញ្ជាក់​ថា ក្នុងចំណោម​ពួកគេ​ទាំង​២​នាក់​មាន​ម្នាក់​មាន​ផ្ទុក​នូវ​សារ​ធាតុ​ញៀន​នៅក្នុង​ល្បាយ​ទឹកនោម (​ឈ្មោះ រ៉េត ធី​) ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពីបទ ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន​។

ប៉ូលិស​បាន​ឃុំខ្លួន​ពួកគេ​ជា​បណ្តោះអាសន្ន នៅក្នុង​បរិវេណ​អធិការដ្ឋាន​នគរបាល​ខណ្ឌសែនសុខ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​មុន​បញ្ជូន​ទៅ​តុលាការ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu