Ad Code

ប្រើ​ថ្នាំញៀន​ហួស​កម្រិត ​យក​កាំបិត​ចិតបន្លែ​អា​រក​ខ្លួនឯង​រងរបួស​ធ្ងន់​ហូរឈាម​ស្រោច​ខ្លួន



ភ្នំពេញ​ ៖ បុរស​ម្នាក់ ​បាន​យក​កូនកាំបិត​ចិតបន្លែ​អា​រក​ខ្លួនឯង​រងរបួស​ធ្ងន់ធ្ងរ​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ បន្ទាប់ពី​ប្រើប្រាស់​ថ្នាំញៀន​លើ​សក​ម្រិត។

ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃទី​៦​ខែកញ្ញា​ ឆ្នាំ​២០១៨ ​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ចំណុច​មុខ​ហាង​ស៊ុប​ចង្កាក់​Volcano​ក្នុងភូមិ​មិត្តភាព​សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ ​រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ខាងលើ​ឈ្មោះ​កែវ ស​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ មាន​ប្រពន្ធ​ឈ្មោះ​តន់ ស៊ី​ណេ​ត​ អាយុ​៣០ឆ្នាំ ​មុខរបរ​កម្មករ​សំណង់​មានកូន​ប្រុស​ស្រី​៣​នាក់ និង​មាន​ផ្ទៃពោះ​កូន​ម្នាក់​អាយុ​៥​ខែ​ អ្នក​ទាំងអស់គ្នា​ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​ឃុំ​ព្រែកតាទែន ​ស្រុកពញាឮ​ ខេត្តកណ្តាល។



ប្រ​ភ​ពព័ត៌មាន​ពី​ប្រពន្ធ​ជនរងគ្រោះ​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ពួកគេ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​បាន​យក​កូន​ប្រុស​ស្រី​២​នាក់​តូចៗ​មក​ផ្ញើ​ឲ្យ​ម្តាយ​មើលថែ​ឲ្យ​នៅ​ក្នុង​ភូមិ​បឹង​ឈូក ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ​ព្រោះ​គ្មាន​អ្នកមើល​ថែកូន​ ដើម្បី​ត្រឡប់​ទៅធ្វើ​ការ​វិញ​ ខ​ណៈ​ជិះ​រ៉ឺម៉ក​ទាំងអស់គ្នា​មក​ផ្លូវបត់​ចូល​ផ្ទះ​ម្តាយ​ក៏​ចុះ​ពីលើ​រ៉ឺ​ម៉ក​ទាំងអស់គ្នា​ភ្លាម​នោះ​ បុរស​ជា​ប្តី​បាន​រ​ត់ទៅ​ចូល​ឡាន​តែ​បាន​ប្រព​ន្ធ​ចាប់​ឃាត់​ពេល​។

ប្រភព​ដដែល​បន្ត​ថា ​បន្ទាប់​ពី​ឃាត់​ប្តី​រួចហើយ​ ពួកគេ​ទាំង​អស់​គ្នា​មិនបាន​ដើរចូល​ផ្ទះ​ម្តាយ​ទេ​ដោយ​បុរស​ជា​ប្តី​ពរ​កូនស្រី​ដើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ពី​ជើង​ទៅ​ត្បូង ​ហើយ​នាង​ជា​ប្រពន្ធ​ដឹក​ដៃ​កូនប្រុស​ដើរ​តាម​អង្វរ​ហៅ​ឲ្យចូល​ទៅផ្ទះ​ម្តាយ​តែ​ប្តី​មិន​ស្តាប់​ក៏​ដើរ​រហូតដល់​ចំណុចកើតហេតុ​បុរស​ជា​ប្តី​ឃើញ​កូនកាំបិត​ចិតបន្លែ​នៅ​ទល់មុខ​ហា​ស៊ុប​ចង្កាក់​Volcano​បាន​ដាក់​កូនស្រី​ចុះ​ហក់​ទៅ​ទាញ​កាំបិត​ចិតបន្លែ​អារ.ក​ខ្លួនឯង​ ហូរឈាម​ស្រោច​ខ្លួន​រង​របួស​ធ្ងន់​ បង្ក​ការ​ភ្ញាក់ផ្អើល​ដ​ល់​សមត្ថកិច្ច​យក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​សម្តេចឪ​គីឡូ​ម៉ែត្រ​លេខ​៦ ​ដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក​បាន​ដឹក​បន្តទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល​ម៉ែត្រ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu