Ad Code

គ្រូបង្វឹក​ចំនួន​២៩​នាក់​កំពុង​សិក្សា​គ្រូបង្វឹក​កម្រិត AFC B License ដំណាក់កាល​ទី​១​នៅ​បាទី



គ្រូបង្វឹក​ចំនួន​២៩​នាក់​មកពី​ក្លិប​និង​សមាគម​នានា​ក្នុងប្រទេស​កម្ពុជា កំពុងតែ​សិក្សា​គ្រូបង្វឹក​កម្រិត ”B” (AFC “B” Certificate Coaching Course) ដំណាក់កាល​ទី​១ នៅ​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្រោយ​ការ​រៀបចំឡើង​ពី​សំណាក់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​។

វគ្គ​សិក្សា​គ្រូបង្វឹក​កម្រិត​ទ្វីបអាស៊ី​នេះ​បែង​ចែក​ជា​២​ដំណាក់កាល​គឺ​ដំណាក់កាល​ទី​១​ពីថ្ងៃ​ទី​១ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ខណៈ​ដំណាក់កាល​ទី​២​ចាប់ពី​ថ្ងៃទី​២៨ ខែកញ្ញា ដល់​ថ្ងៃទី​៧​ខែតុលា ឆ្នាំ​២០១៨​។ ជា​គោលការណ៍​វគ្គ AFC B Licence នេះ​បាន​ដរាបណា​បេក្ខជន​ត្រូវតែ​បាន​ឆ្លងកាត់​វគ្គ​សិក្សា​គ្រូបង្វឹក​កម្រិត AFC C Licence ឬ ជា​អ្នក​ប្រកប​អាជីព​ក្នុង​ពិភព​បាល់ទាត់​អាចជា​កីឡាករ​បាល់ទាត់ ឬ គ្រូបង្វឹក គ្រូ​ជំនួយ​ដែល​បម្រើ​ការងារ​បាល់ទាត់​នៅ​ស្ថាប័ន​ ឬ​ ក្លិប​បាល់ទាត់​ពាក់ព័ន្ធ ជា​មុន​សិន​។ ចំពោះ​អ្នក​បញ្ចប់​វគ្គ​នេះ​នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បន្ត​ទៅ​សិក្សា​វគ្គ​AFC A Licence ទៀត​បាន។

អ្នក​រៀប​ចំ​វគ្គ​សិក្សា​នេះ​បាន​ប្រាប់​ទៅកាន់​សិក្ខ​កាម​ដែល​ឆ្លងកាត់​វគ្គ​នេះ​ទាំងអស់​ថា យក​ចំណេះដឹង​ដែល​សិក្សា​ទាំងអស់​នេះ​ទៅ​ប្រើ​ប្រាស់​ឲ្យ​ចំ​គោលដៅ ជាពិសេស​គឺ​បង្ហាត់បង្ហាញ​ដល់​ក្រុម​ពាក់ព័ន្ធ ឬ​ផ្ដល់​ជា​គំនិត​ដល់​កីឡាករ​ក្មេងៗ​ជំនាន់​ក្រោយ សម្រាប់​អភិវឌ្ឍន៍​បាល់ទាត់​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​។ ការសិក្សា​ទាំង​២​លើក​នេះ​បាន​ផ្តោតលើ​ទ្រឹស្ដី​និង​ការអនុវត្តន៍​លើ​ទីលាន​ផងដែរ​។

ចំណែក​សិក្ខាកាម​ដែល​ចូល​វគ្គ​សិក្សា​នេះ​មានដូចជា ជូ សារឿន និង ខេន សុខុម មកពី​ព្រះខ័ន​រាជ​ស្វាយរៀង​, ឃុន សុ​ភ័ត មកពី Prak Football Academy កៅ សាវ៉ា និង កែវ មិនា មកពី​កោះកុង​, សុក វាសនា មកពី​អាស៊ី​អឺរ៉ុប​, ឈុន គី​រី​វិត្ថា​រ៉ូ មកពី​វិសាខា​, ហួត គឹមហុង របស់​ក្រុម​ភ្នំពេញ​ក្រោ​ន​, លី ធារ៉ា របស់​ខេត្តសៀមរាប​, ទាំ ម៉ាត់ មកពី​ស្រុក​កំពង់ត្រាច​, យិន បញ្ញា ខេត្តកណ្តាល​,​រ៉េត វិបុល របស់​វេ​ស្ទើ​ន​ភ្នំពេញ​,​សុខ សំអាត និង​គឹម សុ​ផា​ណា​ល់ របស់​ស្ទឹងត្រែង​, ស៊ីវ សុខា មកពី​ខេត្តសៀមរាប​, អ៊ុក សុធី របស់​ភ្នំពេញ​ក្រោ​ន Akeeb Ayoyinka របស់​វេ​ស្ទើ​ន​ភ្នំពេញ​, គឹម ទី មកពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​, សេង សា​រ៉ី​ម​,​ខេង សុ​បញ្ញា​,​សោម ចាន់ណា របស់​អង្គការ​ផ្ទា​យ​សមុទ្រ​, លឹម នួន របស់​ណាហ្គា​វើ​ល​, Biotioba Jean មកពី KMH Academy, ឡេង ចន្ទី មកពី​ពន្លឺ​ថ្មី​, លី វ៉ា​វី របស់​ក្រុម​បឹងកេត​, សាន ណា​រិ​ទ្ធិ មក​ពិស្ណុកា​, ទៀង ទី​នី និង​វី លីកា មកពី​វិសាខា និង សាយ ពិសិដ្ឋ របស់​ក្រុម​អគ្គស្នងការ​ដ្ឋាន​ នគរបាល​ជាតិ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu