Ad Code

មន្ត្រី​កាំកុងត្រូល រក​ឃើញ មើម​ឆៃថាវ មាន​សំណល់​ថ្នាំ​សម្លាប់​សត្វល្អិត ការ​ពារ​កុំ​ឲ្យ​ខូច​នៅ ផ្សារទួល​ទំពូង



ភ្នំពេញ ​៖ ​មន្ត្រី​កាំកុងត្រូល សហការ​ជាមួយ អ្នក​ពាក់​ព័ន្ធ​បាន ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារ ទួល​ទំពូង និង​យក ទិញ​គំរូ​ចំនួន​៣៤​គំរូ យក ទៅ​រក​ឃើញ មើម​ឆៃថាវ មាន​សំណល់​ថ្នាំ​សម្លាប់​សត្វល្អិត ការ​ពារ​កុំ​ឲ្យ​ខូច ទម្ងន់ ៣.៥ គីឡូក្រាម ត្រូវ​បាន​ដកហូត កម្ទេច​ចោល​នៅនឹងកន្លែង។



ការ​ចុះពិនិត្យ​នេះ​ បាន​ធ្វើ​ឡើង​កាលពី នៅ​ថ្ងៃ​សុក្រ ១២ រោច ខែស្រាពរណ៍ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ កញ្ញា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ មន្ត្រី​កាំកុងត្រូល​សាខា​ផែស្ងួត​ចុង​ទី​ភ្នំពេញ និង​សាខា​កាំកុងត្រូល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ភ្នំពេញ និង​គណៈកម្មការ​ផ្សារ​ទួល​ទំពូង ខណ្ឌចំការមន ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារ ទួល​ទំពូង និង​តាម​តូប​លក់ទំនិញ មួយចំនួន​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​នូវ​ទំនិញ​ខូចគុណភាព​។



មន្ត្រី​កាំកុងត្រូល បាន​ឲ្យ​ដឹង​ថា ក្រោយពី​ចុះ​ពិនិត្យ មន្ត្រី​ជំនាញ បាន​ទិញ​គំរូ​ចំនួន​៣៤​គំរូ បញ្ជូនមក​រថយន្ត​មន្ទីរពិសោធន៍​ច​ល័ត​ដើម្បី​រក​សារធាតុគីមី​ហាមឃាត់​ដូចជា បន្លែ ស្រស់ គ្រឿង​សមុទ្រ ផ្លែឈើ គុយទាវ មី​ស្រស់​ប្រហុក ផ្អក ជ្រក់ ត្រីងៀត ត្រី​ប្រា​សំ​យ៉ុង​។ ជា​លទ្ធផល យើង​បាន​រកឃើញ​សំណល់​ថ្នាំ​សម្លាប់​សត្វល្អិត​នៅក្នុង មើម​ឆៃថាវ​ត្រូវ​បាន​ដកហូត​ទម្ងន់ ៣.៥ គីឡូក្រាម កម្ទេច​ចោល​នៅ​នឹង​កន្លែង និង​ធ្វើ​ការណែនាំ​ដល់​អាជីវករ និង​អ្នកប្រើប្រាស់ ស្តីពី​សុវត្ថិភាព​ចំណីអាហារ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu