Ad Code

កិច្ចប្រជុំ អាយ​ស៊ី​ស៊ី​-​ព្រះវិហារ លើក​ទី​៤ បាន​បើក​ដំណើរការ​ហើ​យ‌​



សៀមរាប​ ៖ កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៤ របស់ គណៈកម្មាធិការ​សម្របសម្រួល​អន្ដរជាតិ​សម្រាប់​ការ​អភិរក្ស និង​ការ​លើក​តម្លៃ​ប្រាសាទព្រះវិហារ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​ព្រះវិហារ (ICC- Preah Vihear) បាន​ដំណើរការ​ហើយ​នៅ​សាលសន្និសីទ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នា​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​ ​ដោយមាន​ការចូលរួម​ពី​សំណាក់​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​និង​មានការ​ចូលរួម​ពី​សំណាក់​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ផងដែរ​។



កិច្ចប្រជុំ​គណៈកម្មាធិការ អាយ​ស៊ី​ស៊ី​-​ព្រះវិហារ ដឹកនាំ​ដោយ​សហប្រធាន​នៃ​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា និង​ប្រទេស​ជា​សមាជិក​ចំនួន ៦​ទៀត រួមមាន ប្រទេស​ប៊ែ​ក​ហ្សិ​ក បារាំង ជប៉ុន សាធារណរដ្ឋ​កូរ៉េ ថៃឡង់​ដ៍ និង​សហរដ្ឋអាមេរិក ព្រមទាំង​មានការ​ចូលរួម​ពី​អ្នកជំនាញ​ជាតិ និង​អន្ដរជាតិ ដើម្បី​ពិភាក្សា​គ្នា​អំពី​យន្តការ​នៃ​ការអភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ និង​រមណីយដ្ឋាន​ប្រាសាទ​កោះកែរ​។



កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៤ របស់​គណៈកម្មាធិការ ICC-Preah Vihear នៅ​ឆ្នាំនេះ​ផ្តោត​សំខាន់​លើ​ការពិភាក្សា​អំពី​ការងារ​កំណាយ​បុរាណ​ប្រព័ន្ធ​បង្ហូរទឹក​ប្រាសាទព្រះវិហារ ការរៀបចំ​ទីតាំង​បដិសណ្ឋារកិច្ច​លើ​ភ្នំ​ប្រាសាទព្រះវិហារ ការរៀបចំ​ផែនការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ និង​ការរៀបចំ​កម្មវិធី​អភិវឌ្ឍ​សហគមន៍​នៅ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះកែរ និង​ការងារ​ចាំបាច់​មួយចំនួន​ផ្សេងៗ​ទៀត​។



គួរ​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​លេខាធិការដ្ឋាន​អចិ​ន្រៃ្ដ​យ៍ ICC-Preah Vihear តែងតែ​រៀបចំ​កិច្ចប្រជុំ​នេះ​២​ដង​ក្នុង​មួយឆ្នាំ ដែល​រួមមាន​កិច្ច​ប្រជុំ​ពេញអង្គ​រៀបចំ​នៅ​រៀងរាល់ខែ មីនា និង​កិច្ចប្រជុំ​បច្ចេកទេស តែង​រៀបចំ​នៅ​រាល់​ខែកញ្ញា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu