ភ្នំពេញ ៖ ក្រុមហ៊ុន Jaguar Land Roverសហការជាមួយសំអាងការ នួន ស្រីនឹងចូលរួមដាក់តាំងបង្ហាញរថយន្តទំនើបៗចុងក្រោយ នៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍នាថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោក Ulf Sebecke ដែលជានាយកគ្រប់គ្រងទូរទៅរបស់ក្រុមហ៊ុន Jaguar Land Rover ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការដែលក្រុមហ៊ុនចាប់ដៃគូរសហការជាមួយសំអាងការ នួន ស្រីនេះ គឺដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សិទ្ធស្ត្រីក្នុងវិស័យច្នៃប្រឌិតក៏ដូចជាលើកតម្កើងនៃអរិយធម៌ខ្មែរ ឲ្យកាន់តែផូរផង់ថែមទៀត ព្រោះថា កម្ពុជាគឺជាប្រទេសដែលធ្វើឲ្យលោកមានអារម្មណ៍រំភើបក្នុងអាជីពបំពេញការងារដែលបានធ្វើឲ្យក្រុមហ៊ុមឈរនៅលំដាប់ថ្នាក់លេខ១ក្នុងការប្រឹក្សាផ្នែកសេវាកម្មក្នុងចំណោម១១២ប្រទេសនឹងលំដាប់ថ្នាក់លេខ២ផ្នែកផ្គត់ផ្គង់លើរថយន្តក្នុងចំណោម៧ប្រទេស។
លោកបានបន្តថា ការទស្សនាការតាំងបង្ហាញរថយន្តនេះក៏មានរួមបញ្ចូលជាមួយការបង្ហាញម៉ូតសំលៀកបំពាក់បែបប្រពៃណីស្អាតៗផងដែរហើយមិនតែប៉ុណ្ណោះ អ្នកចូលរួមក៏អាចធ្វើការបើកបរសាកល្បងដោយសេរីជាមួយឱកាសឈ្នះនូវការប្រើប្រាស់រថយន្តសម្រាប់ថតរូបមុនអាពាហ៍ពិពាហ៍ ឬ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ថែមទៀតផង។
ពាក់ព័ន្ធនឹង Jaguar Land Roverវិញ លោក Alistair Scott ជាអគ្គនាយកផ្នែកលក់របស់ក្រុមហ៊ុន Jaguar Land Rover ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានបង្ហាញពីភាពរីកចម្រើននឹងកោតសរសើរខ្ពស់ពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនឹងបុគ្គលគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រុមហ៊ុន Jaguar Land Rover កម្ពុជា។
លោកបានគូសបញ្ជាក់ថា ការជ្រើសរើសទិញរថយន្ត Jaguar Land Rover តាមរយៈក្រុមហ៊ុនគឺជាជំរើសដ៏ត្រឹមត្រូវបំផុតសំរាប់សុវត្ថិភាពនឹងទំនុកចិត្តទាំងរថយន្តថ្មីនឹងមួយទឹកដែលមានការធានាត្រឹមត្រូវពីរោងចក្រផ្ទាល់។ កន្លងទៅថ្មីៗនេះក្រុមហ៊ុនទើបតែប្រារព្ធពិធីប្រគល់រថយន្តថ្មីប្រណិតម៉ាកJaguar XJL 2គ្រឿង នឹង Jaguar F-PACE 1គ្រឿងជូនទៅសណ្ឋាគារ Rose Wood Hotel & Resort លំដាប់ផ្កាយប្រាំដោយមានការចូលរួមពីលោកឧកញ៉ា សំអាង (វឌ្ឍនៈ)ដោយសារតែភាពល្អឥតខ្ចោះនៃបច្ចេកវិទ្យាឈានមុខគេដែលមានសក្តានុពលនឹងសាកសមជាមួយសណ្ឋាគារលំដាប់ផ្កាយប្រាំមួយនេះទើបសណ្ឋាគារសម្រេចបញ្ជាទិញរថយន្ត Jaguar ទាំង៣គ្រឿងនេះ៕
Source: Kampuchea Thmey Daily
0 Comments