Ad Code

ថ្លាង ផា​ណែ​ត ចេញ​ដីកា​បង្គាប់​អោយ​ចាប់​ចោរ ពេល​ចាប់​បាន​ហើយ​ដោះលែង​វិញ​យ៉ាង​ស្ងាត់



ភ្នំពេញ ​៖ ​ប៉ូលិស​ខណ្ឌ​ឫស្សីកែវ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨ ​ថា ចោរ​ម្នាក់​ ដែល​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​អោយ​ចាប់​​ខ្លួន​របស់​លោកស្រី ថ្លាង ផា​ណែ​ត ចៅក្រម​សាលាដំបូង ឈ្មោះ ហាក់ ចាន់នី ត្រូវ​បាន​លោកស្រី​ចៅក្រម​ដោះលែង​វិញ​ស្ងាត់ៗ​ហើយ​កាលពី​ថ្ងៃទី​០៥​ ខែ​កញ្ញា​នេះ ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​ជា​ចោរលួច​រថយន្ត មានឈ្មោះ ហាក់ ចាន់នី ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរ ( តែ​ប្រភព​មិន​ច្បាស់ការ​ថា លោក​ចោរ ជា​យោធា​ផ្កាយ​៣​ផង ) មាន​ទីលំនៅ​ផ្ទះ​លេខ​៩៥​អ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

ដើមចម​ដែល​នាំ​ឲ្យ​ លោក​ចោរ ត្រូវ​ប៉ូលិស​វៃ​ខ្នោះ ព្រោះតែ កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ លោកស្រី​ចៅក្រម ថ្លាង ផា​ណែ​ត បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស ដាក់គុក លោក ហាក់ ចាន់នី កំណត់ ២​ឆ្នាំ និង​ចេញ​ដីកា​ចាប់ និង​ឃុំខ្លួន ពាក់ព័ន្ធ​បទល្មើស​ឆបោក​។​

មន្ត្រី​តុលាការ​បង្ហើប​ថា អំពើ​ឆបោក របស់​លោក​ចោរ ហាក់ ចាន់នី គឺ​លួច​ឡាន​ជនរងគ្រោះ​យក​លក់ យក​លុយ​ចាយ​លេង។

នគរបាល​ ខណ្ឌ​ឬ​ស្សី​កែវ បាន​ឃាត់ខ្លួន​លោក​ចោរ ឈ្មោះ ហាក់ ចាន់នី កាលពី​រសៀល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​បេតុង ក្រុម​ទី​៩ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​លេខ ៣២៨ ដ ច ន ចុះ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ របស់លោក​ស្រី ថ្លាង ផា​ណែ​ត ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ ឆបោក (​លួច​រថយន្ត​គេ​យក​ទៅលក់​) ប្រព្រឹត្ត​កាលពី​កំឡុង​ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu