Ad Code

ចាន់ ប៊ុន​ហឿន ជួប​ឡាវ​Nampetch ខណៈ​រិ​ទ្ធ ភូ​លូ​ជួប​ថៃ Nuth Kor. នៅ​សង្វៀន​ស្ទឹងមានជ័យ



អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ចាន់ ប៊ុន​ហឿន ក្លិប​និរោធ​មានជ័យ នឹងត្រូវ​ជួប​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ឡាវ Nampetch Chhor.Champions នា​យប់​ថ្ងៃអាទិត្យ​ទី​០៩ ខែ​​កញ្ញា​ ឆ្នាំ​២០១៨​នេះ នៅក្នុង​កម្មវិធី​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

ចាន់ ប៊ុន​ហឿន ជើង​ខ្លាំង​របស់​កម្ពុជា​នេះ គេ​ទើបតែ​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Petchphonrom Petchchinda ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​១៨​សីហា​កន្លង​ទៅ​នេះ។ គេ​មិន​ធ្លាប់​ដែល​ប៉ះ​ជាមួយ​ឡាវ​ទេ គឺ​ធ្លាប់​ជួប​ថៃ​ប៉ុណ្ណោះ​។ ក្នុង​ការជួប​ថៃ​២៩​លើក​កន្លងមកនេះ គឺ​ឈ្នះ​២០​លើក ចាញ់​០៧​លើក និង​ស្មើ​០២​លើក។

Nampetch Chhor. ដែលជា​គូ​របស់​ចាន់ ប៊ុន​ហឿន​នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​កាលពី​ថ្ងៃទី​១០​សីហា​កន្លងមកនេះ ដោយ​វាយ​ឈ្នះ​រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ដោយ​ពិន្ទុ។

តាម​អ្នកដឹកនាំ​កីឡាករ​ឡាវ​អោយដឹង​នោះ​ថា អ្នក​ប្រដាល់​ឡាវ​រូបនេះ ជា​ជើង​ខ្លាំង​ទម្ងន់​៦០​គីឡូក្រាម​ប្រចាំ​នៅ​ស្រុក​ឡាវ​។ ឆ្លងកាត់​ការប្រកួត​៧៩​លើក Nampetch Chhor.​វាយ​ឈ្នះ​៦៤​លើក ចាញ់​១៣​លើក និង​ស្មើ​០១​លើក​។​

ចាន់ ប៊ុន​ហឿន គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៨​លើក និង​ចាញ់​១០​លើក និង​ស្មើ​០១​លើក ។ ប៊ុន​ហឿន​គេ​មាន​ថ្វី​កែង​និង​ជង្គង់​ល្អ​ណាស់ តែ​យ៉ាងណា​ការ​ឈ្នះ​ចាញ់​រវាង​ចាន់ ប៊ុន​ហឿន និង Nampetch Chhor.​នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ ?។​

ចំពោះ អ្នក​ប្រដាល់​រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Nuth Kor.Kesanon​។​ពួកគេ​ទាំងពីរ​ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។

គូ​នេះ ក៏​ជា​គូ​ខ្សែក្រវាត់​ក្នុងជំនួប​លើកដំបូង​ដែរ​។​រិ​ទ្ធ ភូ​លូ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា​ជា​ជើង​ថ្មី ព្រោះ​គេ​ទើបតែ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ចំនួន​១០​លើក​ប៉ុណ្ណោះ ក្នុងនោះ​ជួប​ថៃ​បាន​៧​លើក ហើយក៏​ជា​អ្នក​ប្រដាល់​ដែលមាន​បទពិសោធន៍​ខ្ចី​នៅឡើយ​ដែរ។ ប៉ុន្តែ​រិ​ទ្ធ ភូ​លូ បែរជា​អាច​យកឈ្នះ​ថៃ​បាន​ទាំង​៧​លើក។ ភូ​លូ ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ គឺ​វាយ​ឈ្នះ​Nuth Kor.Kesanon​នេះឯង ដោយ​ឈ្នះ​ដោយ​ពិន្ទុ។
រិ​ទ្ធ ភូ​លូ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជិត​៥៣​លើក​ប៉ុណ្ណោះ ក្នុងនោះ​វាយ​ឈ្នះ​៣៦ ចាញ់​១៧ តែ​ធ្លាប់​ផ្តួល​ដៃគូ​អោយ​សន្លប់​ចំនួន​១២ ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា​រិ​ទ្ធ ភូ​លូ អាច​យកឈ្នះ Nuth Kor បាន​ទៀត​ដែរ​ឬ​អត់​នោះទេ ? ។

Nuth Kor ជា​អ្នក​ប្រដាល់​ជើងចាស់ មាន​ស្នៀត​ទាត់​និង​កណ្តាប់ដៃ​ល្អ​។​គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពីរដង​ហើយ​កន្លងមក ដោយ​វាយ​ចាញ់​ចាន់ ចំរើន ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ​និង​ចាញ់​រិ​ទ្ធ ភូ​លូ​ដោយ​ពិន្ទុ ។ ទោះជា​យ៉ាងណា រិ​ទ្ធ ភូ​លូ​មិនអាច​មើលស្រាល​ចំពោះ​Nuth Kor នេះឡើយ ព្រោះ​លើក​នេះ​ជាការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់ ។ ចាំមើល Nuth Kor អាច​សងសឹក​រិ​ទ្ធ ភូ​លូ បាន​ឬ​អត់ ?​។​
​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ហូ សុភា អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ហេង សុ​ភ័​ក្រ ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់​៥៧ គីឡូក្រាម ។ ធន់ វណ្ណា អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ត្រូវ​ជួប​ប្រកួត​ជាមួយ ម៉ែន ១៥​ធ្នូ​អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដែរ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu