Ad Code

ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ចូលជួប​ចៅហ្វាយ​ខេត្តសៀមរាប ដើម្បី​ពង្រឹង​អភិវឌ្ឍន៍​ក្លិប​ខ្លួន​ជា​បន្ត



ក្បាលម៉ាស៊ីន​ក្លិប​បាល់ទាត់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ (Cambodian Tiger FC) សមាជិក​ក្នុង​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2018) បាន​ចូលជួប​ជាមួយ​អភិបាលខេត្ត​សៀមរាប ម្តង​ទៀត​កាល​ពី​ពេល​ថ្មីៗ ដើម្បី​ពង្រឹង​សក្តានុពល​របស់ខ្លួន​នៅ​ថ្ងៃ​អនាគត ខណៈ​ក្លិប​មួយ​នេះ​កំពុង​យក​ខេត្ត​នេះ​ធ្វើជា​មូលដ្ឋាន​របស់ខ្លួន​។



នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ សប្តាហ៍​នេះ​ក្រុមការងារ​ក្លឹប​បាល់ទាត់ អង្គ​រថា​យ​ហ្គឺ​រ បាន​ចូល​ជួប​សំដែង​ការគួរសម ជាមួយ​អភិបាលរង​ខេត្តសៀមរាប លោក​ទៀ សីហា និង តំណាង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប ស្តីអំពី​ការប្ដេជ្ញា​ជួយ​ជ្រោមជ្រែង​អភិវឌ្ឍន៍​ខេត្តសៀមរាប តាម​រយៈ​វិស័យ​បាល់ទាត់ ក៏ដូចជា​កិច្ចការ​សង្គម​នានា​ផងដែរ​។

កន្លងមក​ថ្នាក់ដឹកនាំ​ក្លិប​នេះ​ ធ្លាប់​បាន​ចូល​ជួប​ជាមួយ​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ពិភាក្សា​ពី​រឿង​សាងសង់​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ដើម្បី​ធ្វើជា​ទឹកដី​ក្នុង​ការប្រកួត​នៅ​ថ្ងៃ​ខាងមុខ​។ កីឡដ្ឋាន​នេះ​ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា អនុញ្ញាតិ​ឲ្យ​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ប្រើប្រាស់​ជា​ទឹកដី​របស់​ខ្លួន​ចាប់ពី​រដូវ​កាល​២០១៧​នេះ​តទៅ ទាំង​ប្រកួត​លី​គ ក៏ដូចជា​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ការប្រកួត​ផ្សេងៗ។



សូម​បញ្ជាក់​ថា ​លោក​Akihiro Kato ក៏បាន​ប្រកាសថា ​ក្លិប​របស់លោក​នឹង​ប្តូរ​ឈ្មោះ​ពី​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ (Cambodian Tiger FC) ទៅជា​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ (Angkor Tiger FC) វិញ ចាប់ពី​រដូវ​កាល​២០១៨​តទៅ​ផងដែរ​។ ការ​ប្តូរឈ្មោះ​ក្លិប​នេះ​លោក​អះអាងថា ​ព្រោះ​ចង់​ឲ្យ​អ្នក​ខេត្តសៀមរាប មាន​មោទនភាព និង​ចង់​ឲ្យ​រាល់​ការប្រកួត​របស់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ មាន​អ្នកគាំទ្រ​ស្រលាញ់​ក្លិប​កាន់តែច្រើន​។ លើស​ពី​នេះ​ទៅ​ទៀត​ដោយសារ​ពាក្យ​ថា ​«​អង្គរ​»​គឺជា​ពាក្យ​ដូច​តំណាង​ឲ្យ​ជាតិខ្មែរ​អីចឹង​បាន​ន័យ​ថា ​ការ​ដូរ​ឈ្មោះ​ធ្វើ​ឲ្យ​គេ​ស្គាល់​ខ្មែរ​ឲ្យ​បាន​ច្រើន ក៏ដូចជា​ស្គាល់​ក្លិប​ឲ្យបាន​ច្រើន ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu