Ad Code

​ឆ្ងាញ់​ទៀតហើយ​!! ស្វិ​ន​សិន នាំមក​នូវ​ការ៉េម​រសជាតិ​ទុរេន ពេញនិយម​បំផុត​



កំពុង​រង់ចាំ ការ៉េម​ទុរេន មែន​ទេ​! ស្វិ​ន​សិន នាំមក​នូវ​ការ៉េម​រសជាតិ​ទុរេន ពេញនិយម​បំផុត​ មកដល់កម្ពុជាយើងហើយ!

​ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) ដ៏​ល្បីឈ្មោះ ​និងឈរជើង​ក្នុង​ទីផ្សារ​កម្ពុ​ជា ជាង​១១​ឆ្នាំ​មកហើយ ​ដែល​តែងតែ​នាំមក​នូវ​រសជាតិ​ថ្មីៗ​ ទៅតាម​រដូវ​កាល​នីមួយៗ ​សម្រាប់​អតិថិជន​របស់ខ្លួន ឥឡូវនេះ​ បានមក​ដល់​ទៀតហើយ ​សម្រាប់​ការរង់ចាំ​របស់​អតិថិជន ​ជាមួយនឹង​ការ៉េម​រសជាតិ​ទុរេនឈ្ងុយឆ្ងាញ់​ ដែលជា​ចំណង​ចំណូលចិត្ត​ខ្លាំង​បំផុត ​របស់​ប្រជាជន​កម្ពុជា​យើង​។​​



លក្ខណៈពិសេស​ របស់​កា​រ៉េ​ម​រសជាតិ​ទុរេន​ គឺ​វា​បាន​បន្ថែម​នូវ​សាច់​ដូងខ្ចី និង​បាយដំណើប​ផ្កា​អញ្ជ័ន​ពណ៌​ស្វាយ ​ដែល​រឹតតែ​ធ្វើ​ឲ្យ​ការ៉េម​នេះ មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​សោ​ភ​ណ្ឌ័​ភាព​គួរ​ឲ្យ​ទាក់ទាញ ឃើញ​ភ្លាម​ស្រក់ទឹកមាត់​ចង់​ញុាំ​តែម្ដង ហើយ​អ្វីដែល​ពី​សេស​នោះ គឺមាន​ស្រោច​ដោយ​ទឹក​ទុរេន ដែល​ធ្វើ​ឲ្យ​ការ៉េមនេះ ​មាន​ក្លិន​ធូ​រេ​ន​ពិតៗ​តែម្ដង​។ ការ៉េម​រសជាតិ​ធូ​រេ​ន ​របស់​ស្វិ​ន​សិន (SWENSEN’S) មាន​ច្រើន​ខ្នាត​ទៅតាម​ចំណង់​ចំណូលចិត្ត របស់​អតិថិជន ជាមួយ​តម្លៃ​សមរម្យ មាន​លក់​នៅ​គ្រប់​សាខា​ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) ទូទាំងប្រទេស​។​​ ​



បើតាម​បងស្រី ជុំ លីម​ហ៊ាង អ្នករស់នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា “​គាត់​បាន​រង់ចាំ​ការ៉េម​រស់ជាតិ​ធូ​រេ​ន នៅ​ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) ជា​យូ​រមកហើយ ពេលនេះ​ការ​ទន្ទឹង​រង់​របស់គាត់​ បានមក​ដល់​ហើយ​។​” បងស្រី​បាន បន្ថែមទៀតថា “​គាត់​តែងតែ​មក​ញ៉ាំ ការ៉េម​ទុរេន​ជា​ញឹក​ញ៉យ ដោយសារតែ​រសជាតិរ​បស់​វា​ឈ្ងុយ​ឆ្ញា​ញ់ ជាប់ចិត្ត នៅ​កន្លែង​ត្រជាក់​ស្រួល កា​រចនា​ហាង​ដ៏​ប្រណិត ការប្រើប្រាស់ Internet ល្បឿន​លឿន សាក​សមជា​កន្លែង ជួបជុំ​មិត្ត​ភ័​ក្រ និង​ក្រុមគ្រួសារ​សាក​សម​បំផុត​។​”

​​ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) គឺជា​ហាង​ការ៉េម​សាន់​ដេ រសជាតិ​រាប់សិប​មុខ ឈ្ងុយឆ្ងាញ់​ដែលជា​កន្លែង​ សម្រាប់​ក្រុមគ្រួសារ និង​មិត្តភក្តិ ជាពិសេស​ជា​កន្លែង​សាង​អនុស្សាវរីយ ដ៏​ផ្អែម​ល្ហេ​ម និង​សុភមង្គល​ជាច្រើន​ តាំងពី​ឆ្នាំ​២០០៧ មកម្ល៉េះ​។

ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) តែងតែ​យកចិត្ត​ទុក​បំផុត​ ទៅលើ​គុណភាព​ចំណីអាហារ និង​សេវាកម្ម ធ្វើយ៉ាងណា អាចបំពេញ​ចិត្ត​អតិថិជន 100%​។ គិត​មកដល់​ត្រឹម​ថ្ងៃនេះ ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) បាន​ពង្រីក​សាខា​របស់ខ្លួន ចំនួន ​៨​ទីតាំង នៅ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​។​​



គួរ​បញ្ចា​ក់ថា ស្វិ​ន​សិន (SWENSEN’S) ជា​ម៉ា​កមួយ ​ក្នុងចំណោម​ម៉ាក​ហាង​អាហារ​ទាំង​៦ ​រូ​ម​មាន​ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ការ៉េម ដេ​រី​ឃ្វី​ន (Dairy Queen) កាហ្វេ ខូ​ស​ស្ដារ (Costa Coffee) នំ​ដូ​ហ្វ​ណាត់ និង កា​ហ្វ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) និង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា (BAR B.Q. Plaza) ដែល​ទិញ​សិទ្ធិផ្ដាច់មុខ និង​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែល​បច្ចុប្បន្ន​មាន ​៦១​ ហាង ទូទាំងប្រទេស​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu